(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថាការប្រភាពអាសន្ននៅទូទាំងប្រទេស ដែលត្រូវបាន ដាក់ចេញកាលពីខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 នឹងត្រូវបានបន្លាយពេលរហូតដល់ក្រោយថ្ងៃទី០១ ខែឧសភា ខាងមុខនេះ ដោយសារតែហានិភ័យសុខាភិបាល បង្កឡើងដោយជំងឺមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

លោក បៃដិនបាននិយាយថាការស្លាប់របស់ប្រជាជនអាមេរិកច្រើនជាង ៩០០,០០០នាក់ ដោយសារ COVID-19 បានបញ្ជាក់យ៉ាងច្បាស់ពីភាពចាំបាច់ក្នុងការឆ្លើយតបទៅនឹងជំងឺឆ្លងរាតត្បាតមួយនេះ ជាមួយសមត្ថភាពយ៉ាងពេញលេញរបស់រដ្ឋាភិបាលសហព័ន្ធ។

នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនប្រធានសភាតំណាងរាស្ត្រ និងប្រធានព្រឹទ្ធសភា លោក បៃដិន បានបញ្ជាក់ដូច្នេះថា «មកទល់នឹងពេលនេះ, វានៅតែ មានភាពចាំបាច់ក្នុងការបន្តអនុវត្តវិធានការប្រកាសភាពអាសន្នថ្នាក់ជាតិ»

គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសភាពអាសន្នទូទាំងសហរដ្ឋអាមេរិក កាលពីជាង២ឆ្នាំមុន ដើម្បីទប់ស្កាត់ ការឆ្លងរាតត្បាត COVID-19 ជាមួយការបញ្ចេញកញ្ចប់ថវិកាជំនួយសហព័ន្ធ ៥០ពាន់លានដុល្លារ៕