(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

១៖ លោក ដូណាល់ ត្រាំ និងកូន ត្រូវបានបង្គាប់ឱ្យបង្ហាញខ្លួនផ្ដល់សក្ខីកម្ម ក្នុងការស៊ើបអង្កេត លើមុខជំនួញគ្រួសាររបស់លោក

២៖ កិច្ចសន្យារបស់ចិនស្តីពីការជំរុញឱ្យប្រជាជន ៣០០លាននាក់ ចូលរួមលេងកីឡាព្រិលទឹកកក បានសម្រេចតាមការគ្រោងទុក

៣៖ ប្រធានាធិបតីស្វីសឆ្លងជំងឺកូវីដ១៩ មុនត្រូវចូលរួមសន្និសីទសន្តិសុខទីក្រុង Munich

៤៖ ក្រុមឧទ្ទាមអ៊ុយក្រែន អះអាងថាខាងកងកម្លាំងរដ្ឋាភិបាល ទើបបាញ់ផ្លោងដាក់ពួកគេ ជាថ្មីម្តងទៀត

៥៖ ទីបំផុតតុលាការឥណ្ឌាផ្តន្ទាទោស «ប្រហារជីវិតមនុស្ស ៣៨នាក់» ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់បែក កាលពីឆ្នាំ២០០៨

៦៖ អាល្លឺម៉ង់ចោទរុស្ស៉ីថា កំពុងធ្វើការទាមទារបែបសង្គ្រាមត្រជាក់ ពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន