(ហ្សាកាតា)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ី នៅថ្ងៃសុក្រនេះបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥៩,៦៣៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

នៅថ្ងៃជាមួយគ្នានេះឥណ្ឌូនេស៊ីក៏បានរកឃើញស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន២១៦នាក់ និងចំនួនអ្នកជាសះស្បើយចំនួន ៣២,៩០៤នាក់ផងដែរ។

ជាសរុបរហូតមកទល់ពេលប្រទេសអាស៊ានមួយនេះ មានអ្នកឆ្លងសរុប ៥,០៨៩,៦៣៧ករណី ក្នុងនោះស្លាប់ ១៤៦,០៤៤នាក់ និងជាសះស្បើយ៤,៤៤៧,២១០នាក់៕