(ប៉េកាំង)៖ នៅក្នុងដំណើរស្នើសុំរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា ប្រទេសចិនបានធ្វើកិច្ចសន្យាយ៉ាងម៉ឺងមាត់ ចំពោះសហគមន៍អន្តរជាតិអំពី «ការជំរុញឱ្យប្រជាជន ៣០០លាននាក់ចូលរួមលេងកីឡាព្រិលទឹកកក»។ ចាប់ពីស្នើសុំរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា ដោយជោគជ័យនៅឆ្នាំ២០១៥មក កីឡាព្រិលទឹកកកកំពុងក្លាយទៅជាវិធីរស់នៅ ដ៏ទាន់សម័យរបស់ជនជាតិចិន។ តើការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង មានតួនាទីនាំមុខអ្វីខ្លះសម្រាប់ការអភិវឌ្ឍកីឡាព្រិលទឹកកក និងឧស្សាហកម្មព្រិលទឹកកក? ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ មជ្ឈមណ្ឌលសារព័ត៌មានក្រុងប៉េកាំងឆ្នាំ២០២២ បានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីឆ្លើយតបសំណួរនេះ។

តាមទិន្នន័យនៃរដ្ឋបាលជាតិស្ថិតិចិនបានឱ្យដឹងថា ចាប់ពីការស្នើសុំរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដោយជោគជ័យរហូតដល់ខែតុលា ឆ្នាំ២០២១ ចំនួនមនុស្សដែលចូលរួមលេងកីឡាព្រិលទឹកកក នៅទូទាំងប្រទេសចិនគឺ ៣៤៦លាននាក់ អត្រាចូលរួមលេងកីឡាព្រិលទឹកកកលើសពី ២៤% ដូច្នេះ មានន័យថា កិច្ចសន្យារបស់ចិនស្តីពីការជំរុញឱ្យប្រជាជន ៣០០លាននាក់ចូលរួមលេងកីឡាព្រិលទឹកកក បានសម្រេចតាមការគ្រោងទុក នេះជាសមិទ្ធផលធំបំផុត នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។

ភាពពេញនិយមរបស់ប្រជាជនចិន ចំពោះកីឡាព្រិលទឹកកបានកើនឡើងដោយសន្សឹមៗ មានពលរដ្ឋចំនួន ៩២,៦៤% បានចូលរួមលេងកីឡាព្រិលទឹកកដោយខ្លួនឯង។ ទិន្នន័យបានបង្ហាញថា ចំនួនទេសចរនៅរដូវរងានៅឆ្នាំ២០២០-២០២១ គឺ ២៣០លាននាក់ ប្រាក់ចំណូលផ្នែកទេសចរណ៍រដូវរងាលើសពី ៣៩០,០០០លានយាន់ប្រាក់ចិន តាមការប៉ាន់ប្រមាណ ចំនួនទេសចររដូវរងានៅឆ្នាំ២០២១-២០២២ នឹងឡើងដល់ ៣០៥លាននាក់៕