(ប៉េកាំង)៖ នាពេលថ្មីៗនេះ ប្រព័ន្ធសារព័ត៌មានបរទេសមួយចំនួន បានលាបពណ៌ប្រឌិតពាក្យចចាមអារ៉ាមថា ការប្រើប្រាស់ព្រិលសិប្បនិម្មិត នៅក្នុងកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងគឺ «មិនអភិរក្សបរិស្ថាន» ហើយជាលទ្ធផល ត្រូវបាន «បង្រៀន» ដោយអ្នកនិយមលេងអ៊ីនធឺណិត ដែលមានចំណេះដឹងជ្រៅជ្រះ។

តាមពិត ការប្រើប្រាស់ព្រិលសិប្បនិមិ្មត មិនគ្រាន់តែគ្មានបញ្ហាប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងអាចគ្រប់គ្រងបាន មានសុវត្ថិភាព និងប្រសើរជាងព្រិលធម្មជាតិ! ព្រិលសិប្បនិម្មិតត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាជាច្រើនដូចជានៅ Sochi និង Pyeongchang ជាដើម។

ដោយសារតែការខិតខំប្រឹងប្រែងរបស់អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ព្រិលសិប្បនិម្មិតនៃកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង មានសមត្ថភាពល្អបែបនេះ ដែលធ្វើឱ្យអត្តពលិកអាចទទួលបានសមិទ្ធផលកាន់តែល្អ កាន់តែប្រកបដោយសុវត្ថិភាព! សូមមើលរូបគំនូរជីវចល បង្កើនចំណេះដឹង៖

១៖ ការក្រាលព្រិលសិប្បនិម្មិតមានឥទ្ធិពលយ៉ាងខ្លាំងដល់បរិស្ថាន គួរឱ្យព្រួយបារម្ភ នេះជាពាក្យចចាមអារ៉ាមពីមុន

២៖ ប្រសិនបើមានការព្រួយបារម្ភអំពីព្រិលសិប្បនិម្មិត ហេតុអ្វីមិននិយាយអំពីការប្រើប្រាស់ព្រិលសិប្បនិម្មិត នៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុង Turin កីឡាអូឡាំពិករដូវរងាទីក្រុង Vancouver កីឡាអូឡាំពិករដូវរងាក្រុង Sochi និងកីឡាអូឡាំពិករដូវរងាក្រុង PyeongChang?

៣៖ បញ្ហាចេញមកហើយ ហេតុអ្វីប្រើប្រាស់ព្រិលសិប្បនិម្មិត មិនប្រើប្រាស់ព្រិលធម្មជាតិ?
ការពិតគឺ ព្រិលសិប្បនិមិ្មតស្រួលប្រើជាងព្រិលធម្មជាតិ។

៤៖ លោកអ្នកអាចគិតថា ប្រសិនបើគ្រាន់តែអាចប្រើប្រាស់ព្រិលធម្មជាតិ បើមិនធ្លាក់ព្រិល ត្រូវធ្វើយ៉ាងម៉េច?

៥៖ ដោយសារតែនេះ វិញ្ញាសាលើព្រិលទឹកកកក្នុងការប្រកួតកីឡាអន្តរជាតិ ជាពិសេសការប្រកួតកីឡាអូឡាំពិករដូវរងា ជាទូទៅប្រើប្រាស់ព្រិលសិប្បនិម្មិត សម្រាប់ក្រាលផ្លូវប្រកួតព្រិលទឹកកក។ព្រិលសិប្បនិម្មិត អាចជួយយើងកម្ចាត់ការពឹងផ្អែកលើការធ្លាក់ព្រិលធម្មជាតិ។
ចំណុចនេះងាយយល់ណាស់។ ដូច្នេះ ហេតុអ្វីបានជាផ្លូវប្រកួត នៃវិញ្ញាសារដូវរងាមួយចំនួន នៅតែប្រើព្រិលសិប្បនិម្មិត នៅក្នុងតំបន់ដែលមានព្រិលពេញមួយឆ្នាំ ហើយមានព្រិលធ្លាក់ច្រើនទៀត?

៦៖ និយាយរួមមានតែពាក្យមួយគឺ អាចគ្រប់គ្រងបានកាន់តែច្រើន! កាន់តែសុវត្ថិភាពជាងមុន! ការប្រកួតប្រជែងផ្សេងៗគ្នា មានលក្ខខណ្ឌតឹងរ៉ឹងខុសៗគ្នា ចំពោះព្រិល។ ប្រសិនបើដង់ស៊ីតេព្រិលមិនគ្រប់គ្រាន់ វានឹងប៉ះពាល់ដល់ការបញ្ចេញសមត្ថភាព របស់អត្តពលិកយ៉ាងខ្លាំង! គុណសម្បត្តិនៃព្រិលសិប្បនិម្មិតត្រូវបានលេចចេញគឺ៖ អាចក្រាលតាមតម្រូវការបាន! យោងតាមតម្រូវការនៃព្រឹត្តិការណ៍ផ្សេងៗ និងទីកន្លែងផ្សេងៗគ្នា ព្រិលសិប្បនិម្មិតអាចកែសម្រួលកម្រិតសើម និងភាពរឹងរបស់ផ្កាព្រិលដោយសេរី៕