(អន្តរជាតិ)៖ ផ្អែកលើសូចនាករសុខភាព គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បណ្តាប្រទេសនៅទូទាំងពិភពលោកមានការបែងចែកចំណាត់ថ្នាក់ចំនួនពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ក្រសួងសុខាភិបាលបារាំង។

១/ ប្រទេស និងតំបន់ «បៃតង» គឺជាប្រទេសដែលការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងកម្រិតទាប និងមធ្យម។ បណ្តាប្រទេសទាំងនោះស្ថិតនៅតំបន់អឺរ៉ុបដូចជាប្រទេស អង់ដូរ៉ា (Andorra) អ៊ីស្លង់ (Iceland) លីចតេនស្ទីន (Liechtenstein) ម៉ូណាកូ (Monaco) ន័រវេស (Norway) សាន់ម៉ារីណូ (San Marino) ស្វីស(Switzerland) និងបុរីវ៉ាទីកង់(Vatican)។

ដោយបូកបន្ថែមបណ្តាប្រទេសនៅអាស៊ីមួយចំនួនដូចជា ប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia) បារ៉ែន (Bahrain) កម្ពុជា (Cambodia) ខេបវើដ (Cape Verde) កូឡុំប៊ី (Colombia) កូតឌីវ័រ (Côte d'Ivoire) គុយបា (Cuba ) កូរ៉េខាងត្បូង (South Korea) អេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) អេក្វាឌ័រ(Ecuador ) ហ្វីជី(Fiji) ហ្គាបុង(Gabon) ហ្គាណា(Ghana) ហ្គីណេ(Guinea) ហ្គីណេប៊ីសូ(Guinea Bissau) ហុងឌូរ៉ាស(Honduras) ហុងកុង(Hong Kong) ឥណ្ឌូនេស៊ី(Indonesia ) ជប៉ុន(Japan) គុយវ៉ែត(Kuwait) ឡាវ(Laos) ម៉ូរីតានី(Mauritania) ម៉ូរីស(Mauritius) ម៉ារ៉ុក(Morocco ) នេបា៉ល់(Nepal) នូវែសសេឡង់(New Zealand) នីការ៉ាហ្គា(Nicaragua) កាតា(Qatar) រវ៉ាន់ដា(Rwanda ) សាម័រ(Samoa) សេនេហ្គាល់(Senegal) ស្រីលង្កា(Sri Lanka) តៃវ៉ាន់(Taiwan) តង់ហ្សានី(Tanzania ) តូហ្គោ(Togo ) អ៊ូហ្គង់ដា(Uganda) វ៉ានូអាទូ(Vanuatu) វ៉េណេស៊ុយអេឡា(Venezuela ) និងវៀតណាម(Vietnam).

២/ ប្រទេស«ពណ៌ទឹកក្រូច» គឺជាប្រទេស ឬដែនដីដែលជួបប្រទះការឆ្លងរីករាលដាលយ៉ាងសកម្ម នៃជំងឺកូវីដ១៩។ បណ្តាប្រទេសទាំងនោះគឺជាប្រទេសទាំអស់ដែលមិនត្រូវបានបញ្ចូលក្នុងបញ្ជីប្រទេសពណ៌បៃតង៕