(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សេតវិមានព្រមាន៖ «ការវាយប្រហារដោយរុស្ស៉ីលើអ៊ុយក្រែន អាចនឹងកើតឡើង, ប៉ុន្តែមធ្យោបាយការទូត នៅតែជាជម្រើស»

២៖ លោក ម៉ាក្រុង បើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក បៃដិន មុនបំពេញទស្សនកិច្ចទៅម៉ូស្គូ

៣៖ លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង ជួបពិភាក្សាជាមួយលោកស្រី អាល់ស៊ីវ៉ា ភរិយារបស់លោកប្រធានាធិបតីអេក្វាឌ័រ

៤៖ ឥណ្ឌា អនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ ចាក់ «តែមួយដូស» Sputnik Light របស់រុស្ស៊ី

៥៖ អាមេរិកដឹកជញ្ជូនកងទ័ពទៅដល់ប៉ូឡូញ ខណៈសម្ព័ន្ធមិត្ត NATO កំពុងប្រមូលផ្តុំកម្លាំង ដើម្បីទប់ទល់ភាពតានតឹង រុស្ស៉ី-អ៊ុយក្រែន

៦៖ អ៉ីរ៉ង់ថា ការដកទណ្ឌកម្មរបស់អាមេរិក គឺជា «បន្ទាត់ក្រហម» ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥