(ប៉េកាំង)៖ កាលពីថ្ងៃទី៤ ខែកុម្ភៈ ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ បានបើកធ្វើដោយជោគជ័យ។ នៅពីក្រោយពិធីបើកដ៏អស្ចារ្យលើកនេះ មិនថាការផ្សាយបន្តផ្ទាល់ ឬក៏ការសរសេរអត្ថបទអក្សរសាស្ត្រក្តីពីការរចនាផ្នែកសិល្បៈ រហូតដល់ការគាំទ្រផ្នែកបច្ចេកទេស បុគ្គលិកការងារជាច្រើននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីធានាបាននូវការបង្ហាញដ៏ល្អឥតខ្ចោះ នៃពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។

តាមការផ្សាយដំណឹងបានឱ្យដឹងថា នៅក្នុងពិធីបើកលើកនេះ ប្រព័ន្ធគ្រប់គ្រងការផ្សាយប្រព័ន្ធទម្រង់ AR និងប្រព័ន្ធបង្ហាញត្រូវបានធានាយ៉ាងពេញលេញ ដោយការិយាល័យបច្ចេកទេសនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។

អេក្រង់ LED នៅក្នុងតំបន់សម្តែងលើឆាក គឺជាអេក្រង់ទម្រង់ 16K ដ៏ធំបំផុតដែលត្រូវបានប្រើជាលើកដំបូងនៅក្នុងប្រទេសចិន ហើយរូបភាព LED នៃឆាកសម្តែងបានប្រើបច្ចេកវិទ្យាអត្រាស៊ុម 50FPS ជាលើកដំបូង។ លើសពីនេះទៅទៀតនៅត្រង់កន្លែងផ្សាយផ្ទាល់ អ្នកផ្សាយជាភាសាចិនអង់គ្លេស និងបារាំងនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក៏បានបញ្ចប់ការងារផ្សាយដំណឹងដោយជោគជ័យដែរ៕