(គូឡាឡាំពួរ)៖ ចំនួនករណីឆ្លងកូវីដ១៩ថ្មីៗ នៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃអាទិត្យ ទី០៦ កុម្ភៈនេះ បានកើនលើសពីចំនួន ១០,០០០នាក់ជាលើកដំបូង ចាប់តាំងពីថ្ងៃទី០២ ខែតុលា ឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP។

អគ្គនាយកសុខាភិបាលម៉ាឡេស៊ីលោក Noor Hisham Abdullah បាននិយាយថា ករណីសរុបចំនួន១០,០៨៩ករណី ត្រូវបានរាយការណ៍ គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យនេះដោយធ្វើឱ្យចំនួនសរុបនៃការឆ្លងជំងឺកូវីដ១៩ របស់ប្រទេសឡើងដល់២,៩១៤,២២០ករណី។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើ តំបន់ Klang Valley បានរ៉ាប់រ៉ងច្រើន ជាងគេ ដែល មាន ២,៥៤៩ករណីនៅខេត្ត Selangor និង៤៩១ករណីនៅ ទីក្រុង Kuala Lumpur តាមពីក្រោយដោយខេត្ត Johor ដែលមានចំនួន១,៥៨២ករណី និងខេត្ត Sabah មាន១,២៨៥ករណី៕