(អ៉ីស្ដង់ប៊ូល)៖ ប្រធានាធិបតីតួកគី លោក តាយយ៉ីប អឺដូហ្កាន់ (Tayyip Erdogan) បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថាលោក និងភរិយាបានធ្វើតេស្ដវិជ្ជមាន

មេរោគ COVID-19 បំប្លែងថ្មីអូមីក្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសារមួយបង្ហោះលើ Twitter លោក អឺដូហ្កាន់ បានបញ្ជាក់ដូច្នេះថា «លទ្ធផលតេស្ដ COVID-19 របស់ខ្ញុំ និងភរិយាគឺវិជ្ជមាន តែមានរោគសញ្ញាប៉ុណ្ណោះ»។ លោកបន្ថែមថាលោក និងភរិយាបានឆ្លងមេរោគបំប្លែងថ្មីអូមីក្រុង ហើយនឹងបន្តធ្វើការងារពីផ្ទះជាបណ្ដោះអាសន្ន។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក អឺដូហ្កាន់ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន ដោយបានជួបពិភាក្សាជាមួយប្រធានាធិបតី អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelenskiy) និងបានស្នើរៀបចំកិច្ចប្រជុំមួយនៅលើទឹកដីតួកគីរវាងលោក ហ្សេឡិនស្គី និងប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនផងដែរ៕