(លីម៉ា)៖ ភ្ញៀវទេសចរ ៥នាក់ និងពីឡុត២នាក់ បានស្លាប់នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) នៅពេលដែលយន្ដហោះរបស់ពួកគេធ្លាក់នៅឯតំបន់ណាស្កា (Nazca) នៃប្រទេសប៉េរូ កំឡុងធ្វើដំណើរកម្សាន្តទស្សនាពីលើតំបន់ទេសចរណ៍ដ៏ល្បីមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងដឹកជញ្ជូននៃប្រទេសប៉េរូ បានបញ្ជាក់ថាយន្ដហោះខ្នាតតូចម៉ាស៊ីន១ Cessna 207 ខាងលើ គឺជាសកម្មសិទ្ធិរបស់ ក្រុមហ៊ុនទេសចរណ៍ Aerosantos។ យន្ដហោះនេះបានធ្លាក់ ក្រោយហោះឡើងបានបន្តិចពីអាកាសយានដ្ឋានតូចមួយក្នុងតំបន់ Nazca ដោយធ្វើឱ្យមនុស្សនៅ លើនោះទាំងអស់ស្លាប់។

ភ្ញៀវទេសចរដែលស្លាប់រួមមានជនជាតិស៊ីលី ២នាក់ និងមនុស្ស៣នាក់ទៀត មកពីប្រទេសហូឡង់។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុធ្លាក់យន្ដហោះនេះ នៅឡើយទេ ខណៈការស៊ើបអង្កេតមួយនឹងត្រូវធ្វើឡើង៕