(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣៨៨, ៣១៩,៨៨៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៧៣០,៥៩៨នាក់ និងជាសះស្បើយឡើងវិញ ៣០៧,៧១៥,១៥១នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៧៧,១៥០,៤១២នាក់ ស្លាប់ចំនួន ៩២០,៨២៩នាក់ និងជាសះស្បើយចំនួន ៤៧,៣១៣,៧៣៦នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤១, ៩៥០,៥០១នាក់ ស្លាប់ចំនួន ៥០០,០៨៧នាក់ និងជាសះស្បើយ ៤០,០០៥, ៥១៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៦, ០៩៩,៧៣៥នាក់ ស្លាប់ ៦៣០,០០១នាក់ និងជាសះស្បើយ ២២,៦០២,៥០៦នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖