(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៤,២៩៧ករណីបន្ថែមទៀត គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់ថ្ងៃព្រហស្បតិ៍។

ក្នុងចំណោមករណីឆ្លងខាងលើមាន២១០នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៦០នាក់ ក្រោយបានរាយការណ៍ថាមានករណីស្លាប់ថ្មីម្នាក់ទៀតនៅថ្ងៃនេះទេ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៣៦៦,៤៧៣ករណី៕