(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ប្រចាំងថ្ងៃ

លើស ២២,០០០នាក់ជាលើកដំបូង នៅចំពោះមុខការឆ្លងរាតត្បាតនៃមេរោគបំប្លែងថ្មីអូមីក្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ។

បើតាមមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងនៃប្រទេសកូរ៉េខាងត្បូង (KDCA) អ្នកឆ្លង COVID-19 ចំនួន ២០,២៦៩នាក់ ត្រូវបានរាយការណ៍ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នាំឱ្យអ្នកឆ្លងសរុបកើនដល់ ៩០៧,២១៤នាក់។ បន្ថែមពីលើនេះ ក្នុងរយៈពេលដូចគ្នា អ្នកជំងឺ២៥នាក់ ក៏បានស្លាប់ផងដែរ ធ្វើឱ្យចំនួន អ្នកស្លាប់ដោយ COVID-19 នៅទូទាំងប្រទេសកើនដល់ ៦,៨១២នាក់ និងជាសះស្បើយឡើងវិញ ៦៣៧,១៦០នាក់។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ កូរ៉េខាងត្បូងសម្រេចបានការចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនប្រជាជនចំនួន ៤៤.៦៤លាននាក់ ឬស្មើនឹង ៨៧ភាគរយ នៃប្រជាជនសរុប ហើយក្នុងនោះអ្នកចាក់វ៉ាក់សាំង ២ដូសមានចំនួន ៤៣.៩៩លាននាក់ ខណៈ២៧.២៦លាននាក់បានចាក់ដូសជំរុញ៕