(CNN)៖ លោក Jeff Zucker នាយកគ្រប់គ្រងសារព័ត៌មាន CNN របស់អាមេរិក បានប្រកាសលាលែងពីតំណែងភ្លាមនៅថ្ងៃពុធនេះ បន្ទាប់ពីបង្ហាញសារអំពីទំនាក់ទំនងជាមួយមិត្តរួមការងារ នេះបើយោងតាម CNN ចេញផ្សាយនៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Jeff Zucker បានចូលកាន់តំណែងជានាយកគ្រប់គ្រង CNN (Cable News Network) ទូទាំងពិភពលោក កាលពីខែមករា ឆ្នាំ២០១៣។

ខ្លឹមសាររបស់លោក Jeff Zucker មានអត្ថន័យដូចខាងក្រោម៖

ជាផ្នែកមួយនៃការស៊ើបអង្កេតលើការកាន់កាប់របស់លោក Chris Cuomo នៅ CNN ខ្ញុំត្រូវបានសួរនាំអំពីទំនាក់ទំនងជាមួយសហសេវិកជិតស្និទ្ធបំផុតរបស់ខ្ញុំ ដែលជាមនុស្សម្នាក់ដែលខ្ញុំបានធ្វើការជាមួយអស់រយៈពេលជាង២០ឆ្នាំមកហើយ។ ខ្ញុំទទួលស្គាល់អំពីទំនាក់ទំនងបានវិវត្តន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ខ្ញុំត្រូវបានតម្រូវឲ្យបង្ហាញវានៅពេលដែលវាចាប់ផ្តើម ប៉ុន្តែខ្ញុំមិនអាច។ ខ្ញុំខុសហើយ។

ជាលទ្ធផលខ្ញុំលាលែងពីតំណែងនៅថ្ងៃនេះ។

ខ្ញុំបានមក CNN នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣។ យើងធ្វើការរួមគ្នាដ៏អស្ចារ្យនៅទីនេះចំនួន៩ឆ្នាំ។ ខ្ញុំពិតជាចង់ឲ្យការកាន់តំណែងរបស់ខ្ញុំនៅទីនេះបានបញ្ចប់ដោយខុសប្លែកពីគេ។ ប៉ុន្តែវាជាការរឿងដ៏អស្ចារ្យ ហើយខ្ញុំស្រឡាញ់រៀងរាល់នាទី។

ខ្ញុំដឹងគុណចំពោះបុគ្គលិក CNN និង Turner Sports ដែលមានទេពកោសល្យមិនគួរឱ្យជឿរាប់ពាន់នាក់ ដែលបានជួយបង្កើតភាពរីករាយបែបនេះសម្រាប់ខ្ញុំ និងជោគជ័យបែបនេះសម្រាប់យើងទាំងអស់គ្នា។ ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នា គ្មានអ្វីក្រៅពីអ្វីដែលល្អបំផុតនៅឆ្នាំខាងមុខ។

ដោយការដឹងគុណ និងសេចក្តីស្រឡាញ់។

ជេហ្វ