(ប៉េកាំង)៖ ការផ្សព្វផ្សាយបែបពហុ Media បានបំបែកកំណត់ត្រាជាច្រើនកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២២ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញពីការសម្តែងដ៏ល្អឥតខ្ចោះបែបគំនិតសិល្បៈ និងគយគន់ បង្កើតនូវកំណត់ត្រាចំនួនចូលទស្សនាច្រើនដងម្តងទៀត ទស្សនិកជនសរុបបានឈានដល់ ១,២៩៦លាននាក់ ហើយចំនួនចូលទស្សនាតាមប្រព័ន្ធសារព័ត៌មានថ្មី បានឈានដល់ ៧,១៣៣លានដង។

រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២២ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ និងការសរសើរជាទូទៅពីទស្សនិកជន និងប្រព័ន្ធសារព័ត៌មានក្នុង និងក្រៅប្រទេស។ ប្រព័ន្ធសារព័ត៌មានជាង ៦៥០ មកពីប្រទេសនិងតំបន់ជាង ១៧០ រួមទាំងសហរដ្ឋអាមេរិក កាណាដា បារាំង អ៊ីតាលី រុស្ស៊ី ជប៉ុន ប្រេស៊ីល អូស្ត្រាលី ឥណ្ឌា សិង្ហបុរីនិងអាហ្វ្រិកខាងត្បូង បានធ្វើការផ្សាយផ្ទាល់អំពីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ ប្រទេសរបស់ចិន។

រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ បានផ្តោតទៅលើប្រធានបទសំខាន់ៗដូចជា ខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន ការអភិវឌ្ឍជនបទ អរិយធម៌អេកូឡូស៊ី ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង និងយានអវកាសចិនជាដើម បានសម្រេចបាននូវការផ្សាយបន្តផ្ទាល់ 8K UHD ចំនួនអ្នកចូលរួមនៅក្នុងសកម្មភាពអន្តរកម្មឈានដល់ ៦៩,០០០លានដង។

CNN អាមេរិក និង BBC អង់គ្លេសបានបង្កើត វេទិកាវប្បធម៌ពិធីបុណ្យចូលឆ្នាំចិន នៅលើគេហទំព័ររបស់ខ្លួន ដើម្បីណែនាំវប្បធម៌ពិធីបុណ្យចូលឆ្នាំចិន និងទំនៀមទម្លាប់ប្រពៃណីចិន ដល់អ្នកនិយមលេងអ៊ីនធឺណិតនៅក្រៅប្រទេស។ ប៉ុស្តិ៍ទូរទស្សន៍អ៊ីតាលីសំខាន់ៗ AlamTV បានផ្សាយផ្ទាល់អំពី រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២២ លើកដំបូង។

ឆ្នាំ ២០២២ អគារសម្គាល់ភូមិសាស្ត្រជាច្រើននៅលើពិភពលោក បានបើកអំពូលភ្លើងពណ៌ ដោយផ្ដោតលើប្រធានបទ រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដូចជា អគារ Burj Khalifa ដែលខ្ពស់ជាងគេនៅលើពិភពលោក អគារ Ferris wheel ធំជាងគេនៅទ្វីបអាហ្វ្រិកជាដើម ដើម្បីធ្វើឱ្យទស្សនិកជនទូទាំងពិភពលោក ចែករំលែកនូវបរិយាកាសដ៏កក់ក្តៅ និងរីករាយនៃបុណ្យចូលឆ្នាំចិន៕