(ប៉េកាំង)៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការហាត់សមលើកទី៤។ បន្ទាប់ពីការកែលម្អថែមទៀត កម្មវិធីរាត្រីសមោសរមានភាពកាន់តែអស្ចារ្យ។ ជាពិសេសគឺមានបច្ចេកវិទ្យាទំនើបថ្មីជាច្រើនត្រូវបានបង្ហាញជាលើកដំបូង ហើយបានបំពេញបន្ថែមជាមួយកម្មវិធីសម្តែង ដែលបាននាំមកជូនទស្សនិកជននូវទស្សនីយភាពថ្មីប្លែកអារម្មណ៍៕