(សេអ៊ូល)៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយនៅថ្ងៃពុធនេះថា ប្រព័ន្ធអ៊ីនធឺណែតរបស់ប្រទេសកូរ៉េខាងជើងរងការកាត់ផ្តាច់ ក្រោមបទសង្ស័យថា មានការវាយប្រហារតាមអ៊ីនធឺណេត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។

ឧប្បត្តិហេតុចុងក្រោយនេះបានកើតឡើងប្រហែលប្រាំមួយម៉ោងនៅព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងស្រុក) និងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលលើកទីប្រាំរបស់ខ្លួនក្នុងខែនេះ។

លោក Junad Ali អ្នកស្រាវជ្រាវសន្តិសុខតាមអ៊ីនធឺណែតជនជាតិអង់គ្លេស ដែលតាមដានបណ្តាញ និងម៉ាស៊ីនមេអ៊ីម៉ែលផ្សេងៗគ្នារបស់កូរ៉េខាងជើងបាននិយាយថា ចរាចរណ៍ទាំងអស់ទៅ និងមកពីកូរ៉េខាងជើងត្រូវបានកាត់ផ្តាច់ ក្នុងអំឡុងពេលនៃការវាយប្រហារខ្លាំងបំផុត។

គាត់បានប្រាប់ Reuters ថា «នៅពេលដែលនរណាម្នាក់ព្យាយាមភ្ជាប់ទៅអាសយដ្ឋាន IP របស់កូរ៉េខាងជើង អ៊ិនធឺណែតនឹងមិនអាចបញ្ជូនទិន្នន័យរបស់ពួកគេទៅកាន់ប្រទេសនោះទេ»

ប៉ុន្មានម៉ោងក្រោយមក អ៊ីមែលអាចចូលប្រើបាន ប៉ុន្តែគេហទំព័រផ្ទាល់ខ្លួនមួយចំនួននៅស្ថាប័ននានា រួមទាំងក្រសួងការបរទេសកូរ៉េខាងជើង Air Koryo និងគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងជើង Naenara បន្តស្ថិតនៅក្រោមសម្ពាធ និងមិនអាចប្រើប្រាស់បាន៕