(ប៉េកាំង)៖ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដែលជិតនឹងចូលមកដល់ មុខជានឹងមានខណៈពេលប្រកួតដ៏អស្ចារ្យជាច្រើន ដែលកន្លងផុតទៅមួយពព្រិចភ្នែក។ តើមានវិធីសាស្ត្រណាមួយអាចធ្វើឱ្យ ទស្សនិកជនទស្សនានូវខណៈដ៏អស្ចារ្យទាំងនេះ ឱ្យបានកាន់តែយូរនិងកាន់តែល្អដែរឬទេ? ប្រាកដជាមាន! ក្នុងការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក្រុមហ៊ុនចិននឹងផ្តល់សេវា «ពេលវេលា Bullet time» ដើម្បីបង្ហាញពីទិដ្ឋភាពប្រកួតកីឡាដែលកើតឡើង ក្នុងរយៈពេលខ្លីៗ ក្នុង៣៦០ដឺក្រេ។ នេះក៏ជាលើកដំបូងហើយដែលក្រុមហ៊ុនចិនផ្តល់សេវា «ពេលវេលា Bullet time» ដល់ព្រឹត្តិការកីឡាអូឡាំពិកផងដែរ។

សូមបញ្ជាក់ថា «ពេលវេលាBullet time» គឺជាប្រសិទ្ធភាពពិសេសផ្នែកបច្ចេកទេសថត ដែលប្រើប្រាស់ក្នុងភាពយន្ត ការផ្សាយពាណិជ្ជកម្ម ឬល្បែងកុំព្យុទ័រ ដូចជាផ្តោតលើចលនាឈុតយឺតៗ និងការកំណត់ពេលវេលានៅស្ងៀមជាដើម។

មិនត្រឹមតែប៉ុណ្ណឹងទេ ប្រព័ន្ធថតបែបវៃឆ្លាត និងផ្សាយបន្តផ្ទាល់តាមអនឡាញ ដែលសិក្សាស្រាវជ្រាវនិងផលិតដោយក្រុមហ៊ុនចិន បានផ្សារភ្ជាប់ការថតគោលដៅចលនាក្នុងល្បឿនលឿននៅនឹងកន្លែង ដល់ការផលិតនិងដឹកនាំការផ្សាយកម្មវិធីតាមអនឡាញ រហូតដល់ការចូលទស្សនាព្រឹត្តិការប្រកួតកីឡាដោយមានអន្តរកម្ម ដែលបាននាំមកនូវការដកបទពិសោធន៍ថ្មីស្រឡាងដល់ទស្សនិកជន។

តាមរយៈកម្មវិធីពិសេស ទស្សនិកជនអាចផ្លាស់ប្តូរជ្រុងទស្សនាការប្រកួតបាន ពោលគឺទស្សនាតាមអនឡាញ គឺច្រើនជាងពេលទស្សនានៅនឹងកន្លែងផ្ទាល់។ លើសពីនេះទៅទៀតនៅមាន ប្រព័ន្ធយកបទសម្ភាសន៍ចម្រុះ ដោយគ្មានមនុស្សពីចម្ងាយដែលផែ្អកលើ ការផ្សាយបន្តផ្ទាល់តាមអនឡាញ អាចសម្រេចកិច្ចសន្ទនានៅកន្លែងខុសគ្នារវាងបុគ្គល អាចធានាការយកបទសម្ភាសន៍ និងការផ្លាស់ប្តូរដោយរលូនរវាង ប្រព័ន្ធសារព័ត៌មាននិងអត្តពលិក ខណៈធ្វើការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លង ឱ្យបានល្អប្រសើរ៕