(ប៉ារីស)៖ អ្នកនាំពាក្យរដ្ឋាភិបាលលោក Gabriel Attal បាននិយាយថា ប្រទេសបារាំងនឹងបង្ហាញតារាងពេលវេលាសម្រាប់ការបន្ធូរបន្ថយវិធានការរឹតត្បិតប្រឆាំងនឹងកូវីដ១៩ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។

លោក Attal បាននិយាយថា ច្បាប់អនុម័តស្តីពីវ៉ាក់សាំងថ្មីរបស់ប្រទេសបារាំង នឹងជួយអនុញ្ញាតឱ្យមានការបន្ធូរបន្ថយវិធានការរឹតត្បឹត ទោះបីជាអត្រានៃការឆ្លងនៅតែបន្តកើនឡើងក៏ដោយ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធកន្លងទៅនេះ ប្រទេសបារាំងបានរាយការណ៍ពីករណីឆ្លងថ្មីជិតកន្លះលាននាក់ ដែលនាំឱ្យជាមធ្យមក្នុងរយៈពេលប្រាំពីរថ្ងៃ មានករណីឆ្លងថ្មីត្រូវបានកត់ត្រារហូតដល់៣២០,០០០ករណី។ ប៉ុន្តែចំនួនអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលបន្ទប់សង្គ្រោះបន្ទាន់មានស្ថេរភាព។

ទោះយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីផែនការបន្ធូរបន្ថយវិធានការរឹតត្បឹតខាងលើ ដែលរួមមានដូចជាការបិទក្លឹបរាត្រី ការកំណត់ចំនួនមនុស្សដែលត្រូវបានអនុញ្ញាតឱ្យចូលលេងកីឡា និងកន្លែងកម្សាន្ត ក៏ដូចជាធ្វើការពីច្បាប់ផ្ទះនោះទេ៕