(តូក្យូ)៖ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃរបស់ប្រទេសជប៉ុនបានលោតលើសពី ៣២,១៩៧ករណីជាលើកដំបូងនៅថ្ងៃអង្គារនេះ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីមានឆ្លងរីករាលដាលនៃជំងឺរាតត្បាតនេះមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មាន ៥,១៨៥ករណីត្រូវបានបញ្ជាក់ក្នុងទីក្រុងតូក្យូ ដែលជាតួលេខខ្ពស់បំផុតមួយដែរ សម្រាប់រាជធានីជប៉ុនមួយនេះ។

គួរបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងខាងលើ ពាក់កណ្តាលជាអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចពីរដូស៕