(ប៉េកាំង)៖ ថ្ងៃទី១៥ ខែមករា រូបភាពសំខាន់នៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនត្រូវបានប្រកាសជាផ្លូវការ។ រូបភាពសំខាន់នេះបង្កើតឡើងដោយខ្លាសិរីមង្គលមួយក្បាល និងអក្សរចិន «រាត្រីសមោ

សរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន» ជាដើម រូបភាពនេះយកពណ៌ក្រហម និងពណ៌លឿងជាសំខាន់ ដើម្បីបង្ហាញពីក្តីសប្បាយរីករាយនិងឱឡារិក។

បច្ចុប្បន្ន រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២២ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនកំពុតធ្វើការត្រៀម រៀបចំយ៉ាងមមាញឹក រាត្រីសមោសរលើកនេះ នឹងផ្តោតសំខាន់ទៅលើបរិយាកាស «សម្បូរសប្បាយនិងសិរីមង្គល» ក៏ដូចជាប្រកាន់ខ្ជាប់ «ឥរិយាបថត្រឹមត្រូវនិងច្នៃប្រឌិតថ្មី និងប្រកបដោយភាពទាក់ទាញ» ដើម្បីបង្ហាញឱ្យឃើញនូវទិដ្ឋភាពដ៏អស្ចារ្យក្នុងដំណើរការថ្មី និងយុគសម័យថ្មី ក៏ដូចជាបង្ហាញឱ្យឃើញនូវឆ្នាំថ្មីប្រពៃណីចិនដែលមាន «ភាពជួបជុំគ្នានិងសាមគ្គីគ្នា» ជូនចំពោះទស្សនិកជន នៅទូទាំងពិភពលោកផងដែរ៕