(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។

១៖ កូរ៉េខាងជើងអះអាងថា ការបាញ់តេស្តមីស៉ីលកាលពីថ្ងៃសុក្រ គឺធ្វើចេញពីផ្លូវរថភ្លើង។

២៖ ឥណ្ឌាចេញលទ្ធផលស៉ើបអង្កេត ជុំវិញករណីធ្លាក់ឧទ្ធម្ភាគចក្រ ដែលផ្តាច់ជីវិតមេបញ្ជាការយោធា និងមនុស្ស១៣នាក់ទៀត កាលពីចុងឆ្នាំមុន។

៣៖ ហ្វីលីពីនសម្រេចបានកិច្ចព្រមព្រៀង ដើម្បីទិញប្រព័ន្ធមីស៉ីលប្រឆាំងនាវាពីឥណ្ឌា ក្នុងតម្លៃ៣៧៥លានដុល្លារ។

៤៖ សិស្សសាលាមួយចំនួនត្រូវគេចាក់ឱ្យរបួស កំលុងការប្រលងចូលសាកលវិទ្យាល័យ នៅទីក្រុងតូក្យូនៃប្រទេសជប៉ុន។

៥៖ ចិនបញ្ជាក់ជាថ្មីនូវការជំទាស់ ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ទៅលើប្រទេសអ៉ីរ៉ង់។

៦៖ លោកស្រី ស៊ូ ជី រងការចោទប្រកាន់៥ករណីទៀត ពាក់ព័ន្ធការជួល និងបញ្ជាទិញឧទ្ធម្ភាគចក្រ។

៧៖ ឥណ្ឌារាយការណ៍ពីចំនួនអ្នកឆ្លងកូវីដ-១៩ ជាង «២៦៨,០០០នាក់ទៀត» ដែលជាតួលេខខ្ពស់ ៣ថ្ងៃជាប់ៗគ្នា។