(ប៉េកាំង)៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ទីក្រុងប៉េកាំងនិងទីក្រុង Zhangjiakou ទទួលបានសិទ្ធិរៀបចំការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាឆ្នាំ២០២២។ រំលឹកឡើងវិញពីពេលវេលា ៦ឆ្នាំកន្លងទៅនេះ ការងារត្រៀមរៀបចំមានភាពរឹងនរ ការកសាងកីឡដ្ឋាន និងហដ្ឋារចនាសម្ព័ន្ធបានសម្រេចរួចហើយ កត្តាបច្ចេកវិទ្យាបានក្លាយទៅជាចំណុចសំខាន់ នៃការងារត្រៀមរៀបចំ កីឡាព្រិលទឹកកកនៅប្រទេសចិន បានសម្រេចការវិវឌ្ឍរីកចម្រើនដោយលោតផ្លោះ ដំណើរការដែលប្រជាជនចំនួន ៣០០លាននាក់ ចូលរួមពេងកីឡាព្រិលទឹកកក បានត្រូវជំរុញជាបណ្តើរៗ។

ខាងក្រោមនេះជាការសង្ខេប អំពីការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះការប្រកួតកីឡាអូឡាពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២៖

* រឿងមួយ

រៀបចំការប្រកួតកីឡាអូឡាពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ឱ្យបានល្អជារឿងដ៏សំខាន់មួយសម្រាប់បក្ស និងជាតិចិន ក៏ជាកិច្ចសន្យាយ៉ាងម៉ឺងមាត់ ចំពោះសហគមន៍អន្តរជាតិផងដែរ ធ្វើការងារត្រៀមរៀបចំការប្រកួតកីឡាអូឡាពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ឱ្យបានល្អ គឺជាបេសកកម្មដ៏មានកិត្តិយស និងមានអត្ថន័យសំខាន់។

* តម្រូវការមួយចំពោះការរៀបចំការប្រកួត

ត្រូវអនុលោមតាមសំណូមពររៀបចំការប្រកួតបែប «សាមញ្ញ សុវត្ថិភាព និងអស្ចារ្យ» បង្ការ និងដោះស្រាយដោយគ្រប់ជ្រុងជ្រោយ នូវហានិភ័យគ្រាប់បែបយ៉ាង ធ្វើការងារត្រៀមគ្រប់បែបយ៉ាងឱ្យបានល្អ រួមមានការរៀបចំការប្រកួត ការផ្តល់សេវា ការប្រើប្រាស់បច្ចេកវិទ្យា និងសកម្មភាពវប្បធម៌ជាដើម បញ្ចុះហានិភ័យនៃការរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យដល់កម្រិតទាបបំផុត។

* ទស្សនៈរៀបចំ៤

ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ លោក Xi Jinping បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន ដើម្បី
ស្តាប់របាយការណ៍អំពីការស្នើសុំរៀបចំការប្រកួត កីឡាអូឡាំពិករដូវរងា និងការងារសិក្សាអំពីការត្រៀមរៀបចំ ដោយលើកឡើងតម្រូវការរៀបចំការប្រកួត កីឡាអូឡាំពិកបែបបៃតង ចែករំលែក បើកទូលាយ និងស្អាតស្អំ ហើយកំណត់គោលការណ៍ទូទៅ និងទិសដៅទូទៅចំពោះការត្រៀមរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវរងា។

* ចក្ខុវិស័យមួយ

ខែកុម្ភៈ ឆ្នាំ២០១៤ ៣ខែបន្ទាប់ពីប្រទេសចិនស្នើសុំរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ជាផ្លូវការ តបតាមសេចក្តីអញ្ជើញរបស់លោក ភូទីន ប្រធានាធិបតីរុស្ស៊ី លោក Xi Jinping បានអញ្ជើញចូលរួមពិធីបើកការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងសូជី។ នៅទីក្រុងសូជី លោក Xi Jinping បានថ្លែងថា នៅភាគខាងត្បូងប្រទេសចិន កីឡាព្រិលទឹកកកមិនសូវពេញនិយមទេ។ ប្រសិនបើការប្រកួតកីឡាព្រិលទឹកកក អាចជំរុញនៅភាគខាងត្បូង តាមការប៉ាន់ប្រមាណអាចនាំឱ្យប្រជាជន ២០០ ឬ ៣០០លាននាក់ចូលរួមលេងកីឡានេះ ដូច្នេះអាចបញ្ឆេះភ្លើងគប់ នៃការប្រកួតកីឡាព្រិលទឹកកករបស់ចិន៕