(ព្យុងយ៉ាង)៖ សហរដ្ឋអាមេរិក សម្រេចដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើងចំនួនប្រាំនាក់ ដែលមានទំនាក់ទំនងជាមួយកម្មវិធីមីស៊ីលផ្លោងរបស់ប្រទេសនេះ។ ពោលគឹមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានអនុវត្តនូវអ្វីដែលខ្លួនបានហៅថា ជាការបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

ក្រសួងរតនាគារអាមេរិកបាននិយាយថា បុគ្គលទាំងប្រាំនាក់ដែលត្រូវបានដាក់ទណ្ឌកម្ម គឺអ្នកទទួលខុសត្រូវចំពោះការទិញលក់អាវុធប្រល័យលោក និងកម្មវិធីទាក់ទងនឹងមីស៊ីលផ្លោង៕