(ហ្សឺរីច)៖ អាជ្ញាធរសុខាភិបាលស្វីសបាននិយាយកាលពីថ្ងៃអង្គារ ទី១១ ខែមករានេះថា ពួកគេរំពឹងថាចំនួននៃការឆ្លងជំងឺកូវីដ១៩ នឹងឡើងដល់ចំនុចកំពូលនៅចុងខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។

លោកស្រី Tanja Stadler ប្រធានក្រុមការងារវិទ្យាសាស្ត្រជាតិនៃជំងឺកូវីដ១៩ បានប្រាប់សន្និសីទសារព័ត៌មានមួយថា «យើងរំពឹងថាការឆ្លងនឹងឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមករា» ខណៈដែលរដ្ឋាភិបាលស្វីសបានរាយការណ៍ករណីឆ្លងថ្មីជាង២៤,៦០០ករណី។

លោកស្រីបាននិយាយថា «យើងអាចឈានដល់កម្រិតកំពូលក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ប្រសិនបើទំនាក់ទំនងរវាងមនុស្សនៅកម្រិតដដែល។ ប្រសិនបើមនុស្សមានការប្រុងប្រយ័ត្នជាងមុន វានឹងចំណាយពេលយូរជាងនេះ»