(យេរូសាឡឹម)៖ ក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទនេះថា មានករណីថ្មីចំនួន ២១,៥១៤ករណី នៃជំងឺកូវីដ១៩ ត្រូវបានរាយការណ៍នៅថ្ងៃនេះ ដែលនាំឱ្យចំនួនករណីសរុបនៅក្នុងប្រទេសកើនឡើងដល់១,៥១៩,២៦៨ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។

នេះជាចំនួនករណីថ្មីប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនៅក្នុងប្រទេសកាលពីខែកុម្ភៈ ឆ្នាំ២០២០។

ជាមួយគ្នានេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានកើនឡើង៤នាក់បន្ថែម ដែលនាំឲ្យករណីស្លាប់កើនដល់៨,២៦៩នាក់ ខណៈដែលចំនួនអ្នកជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរបានកើនឡើងពី២០៥នាក់ដល់២២២នាក់៕