(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២នេះបានរាយការណ៍ពីការរកឃើញ COVID-19 ចំនួន ១៥៧ករណីក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលតួលេខនេះ ថយចុះបន្តិច បើធៀបទៅនឹងរបាយការណ៍កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដែលមាន១៦៥ករណី។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CGTN។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន គណៈកម្មាការជាតិសុខាភិបាលចិនបានឱ្យដឹងទៀតថា នៅក្នុងចំណោមករណីឆ្លង ១៥៧ខាងលើ ក្នុងនោះរួមមាន ៩៧ករណី ជាករណីឆ្លងនៅក្នុងសហគមន៍ និង៦០ ជាករណីនាំចូល។ បន្ថែមពីលើនេះ ករណីឆ្លង COVID-19 មិនចេញរោគសញ្ញាចំនួន៤២ ក៏ត្រូវបានរាយការណ៍ផងដែរ ខណៈ អ្នកជំងឺឆ្លងចេញរោគសញ្ញាចំនួន ៦៩៩នាក់ កំពុងទទួលបានការព្យាបាល។

គួរបញ្ជាក់ថា បូកបញ្ចូលតួលេខឆ្លងប្រចាំថ្ងៃខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 សរុបនៅក្នុងប្រទេសចិន កើនដល់ ១០៣,៧៧៦នាក់ ក្នុងនោះស្លាប់ ៤,៦៣៦នាក់ គិតចាប់តាំងពីខែមករា ឆ្នាំ២០២១មក៕