(ប៉េកាំង)៖ ដោយសារក្រុមហ៊ុនរថយន្ត Tesla របស់អាមេរិកបានបើកសាលលក់រថយន្តថ្មីមួយនៅភូមិភាគស៊ីនជាំង ប្រទេសចិននៅពេលថ្មីៗកន្លងទៅនេះ បានជា ក្រុមហ៊ុននេះ បានរងការវាយប្រហារជាច្រើនលើកពីអ្នកនយោបាយរបស់ប្រទេសខ្លួន។ លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានបានបំភ័យក្រុមហ៊ុន Tesla ថា វានឹងប្រឈមមុខនឹងហានិភ័យដ៏ធ្ងន់ធ្ងរពីច្បាប់កិត្តិនាម និងអតិថិជន។

ក្នុងនាមជាម៉ាកដ៏ល្បីឈ្មោះនៃរថយន្តអគ្គិសនីលើទូទាំងពិភពលោក ហេតុអ្វីបានជាក្រុមហ៊ុនរថយន្ត Tesla បើកហាងលក់រថយន្តនៅភូមិភាគស៊ីនជាំងបាននាំឱ្យ អ្នកនយោបាយអាមេរិកមានប្រតិកម្មយ៉ាងខ្លាំងដូចនេះ? នេះគឺដោយសារទង្វើនៃក្រុមហ៊ុន Tesla នេះគឺដូចជាម្ជុលមួយដែលអាចចាក់ទម្លុះពាក្យកុហកពាក់ព័ន្ធនឹង ភូមិភាគស៊ីនជាំង ពោលគឺហាក់ដូចជាបានបើកបង្អួចមួយទៀតសម្រាប់ពិភពលោកឱ្យឃើញច្បាស់នូវការពិតនៃបញ្ហាភូមិភាគស៊ីនជាំង។

ក្រុមហ៊ុនរថយន្ត Tesla បើកហាងលក់រថយន្តនៅភូមិភាគស៊ីនជាំងបានបញ្ជាក់ម្តងទៀតថា អ្វីដែលហៅថាសេចក្តីព្រាងច្បាប់របស់អាមេរិកស្ដីពីការបង្ការការបង្ខំឱ្យធ្វើ ពលកម្មរបស់ជនជាតិវៃវូអឺ គឺជាពាក្យកុហកទាំងស្រុងដែលគ្មានហេតុផលអ្វីសោះ! និយាយចំពោះសហគ្រាស បរិយាកាសប្រកបអាជីវកម្មគឺជាដីធ្លីសម្រាប់អភិវឌ្ឍន៍ សហគ្រាស ។ ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ តម្លៃផលិតផលស្រុកសរុបនៃភូមិភាគស៊ីនជាំង បានកើនឡើង៨.៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ទៅមិញ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ ចំនួនប្រជាជនប្រកបការងារសរុបនៅភូមិភាគស៊ីនជាំងបានកើនឡើងពី ១១,៣៥២,៤០០នាក់ ដល់ ១៣,៥៦០,០០០នាក់ ពោលគឺ បានកើនឡើង១៩.៤ភាគរយ។

តំបន់ដែលមានបរិយាកាសអភិវឌ្ឍន៍ដ៏ផុលផុសដូចនេះ ម្ដេចនឹងអាចមិនទាក់ទាញសហគ្រាសអន្តរប្រទេសបានទៅ? ទិន្នន័យបានបង្ហាញថា ពីខែមករា ដល់ខែវិចិ្ឆកា ឆ្នាំ២០២១ នៅភូមិភាគស៊ីនជាំង រួមទាំងអស់បានចុះបញ្ជីគម្រោងវិនិយោគទុនបរទេសចំនួន១៧គម្រោង។ សម្រាប់ក្រុមហ៊ុន Tesla វិញភូមិភាគស៊ីនជាំងជាតំបន់ ដែលមានថាមពលដ៏សម្បូរបំផុតនៅប្រទេសចិន ធនធានកម្លាំងអគ្គិសនីដ៏សម្បូរគឺមានកម្លាំងទាក់ទាញយ៉ាងខ្លាំង។

នៅពេលមុននេះ ក្រុមហ៊ុន Tesla បានកសាងស៊ូភើស្ថានីយសាកថ្មចំនួនពីរកន្លែងនៅក្រុង Wulumuqi រួចហើយ ហើយបានកសាងស៊ូភើស្ថានីយសាកថ្មសរុបចំនួន៧ នៅតំបន់ស៊ីនជាំងទាំងមូល។ ការបើកសាលលក់រថយន្តទីមួយនៅភូមិភាគស៊ីនជាំងលើកនេះ នឹងនាំឱ្យក្រុមហ៊ុន Tesla ទទួលបានការអភិវឌ្ឍកាន់តែធំតាមរយៈ ការប្រើប្រាស់បរិយាកាសបើកទូលាយនៃភូមិភាគស៊ីនជាំងឱ្យកាន់តែល្អប្រសើរ។

«ប្រជាធិបតេយ្យបែបអាមេរិក» មានផលវិបាកកាន់តែច្រើនឡើងៗ សូម្បីតែសិទ្ធិអាយុជីវិតដែលជាសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនអាមេរិកក៏ពិបាកធានាដែរ ហេតុអ្វីបាន ជាអ្នកនយោបាយអាមេរិកនៅមានពេលទំនេរ «យកចិត្តទុកដាក់» លើអ្វីដែលហៅថា «សិទ្ធិមនុស្ស» នៃភូមិភាគស៊ីនជាំងដែលមានចម្ងាយឆ្ងាយ វាពិតជាការលាក់ពុត និងប្រើស្តង់ដារពីរមែន! ពីការធ្វើនយោបាយធូបនីយកម្មទៅលើសិទ្ធិមនុស្ស ដល់ធ្វើនយោបាយធូបនីយកម្មទៅលើសេដ្ឋកិច្ច ការបង្ករឿងហេតុដ៏អាក្រក់របស់ អ្នកនយោបាយអាមេរិកត្រូវលាតត្រដាងម្តងហើយម្តងទៀតតាមរយៈការពិតជាក់ស្តែង។

សូមដាស់តឿនពួកគេកុំខិតខំមួលបង្កាច់ភូមិភាគស៊ីនជាំងទៀត ហើយក៏កុំបង្ខំសម្ព័ន្ធមិត្ត និងសហគ្រាសឱ្យឈរនៅខាងអ្នកណាដែរ។ បើចង់អនុវត្តអនុត្តរភាពបែប អាមេរិក គួរតែសួរចំពោះរបៀបរៀបរយសេដ្ឋកិច្ច និន្នាការយុគសម័យនិងប្រជាជនទូទាំងពិភពលោកថា ពួកគេយល់ព្រមឬអត់!