(អឺរ៉ុប)៖ អធិការបតីអូទ្រីសលោក ខាល ណេហេមម៉ឺ (Karl Nehammer) បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 នៅថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែលោកមិនមានចេញរោគសញ្ញាអ្វីឡើយ ហើយពេលនេះលោកកំពុងស្នាក់នៅ ដាច់់ដោយឡែកដើម្បីព្យាបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២។

មេដឹកនាំអូទ្រីសរូបនេះ បានថ្លែងអំលុងការសម្រាកព្យាបាលរបស់លោកថា «គ្មានអ្វីដែលគួរឲ្យបារម្ភនោះទេ... ខ្ញុំមិនអីនោះឡើយ និងមានស្ថានភាពល្អ»។ បើតាមប្រភពពីរដ្ឋាភិបាលអូទ្រីស លោក Karl Nehammer ទំនងជាបានឆ្លងជំងឺ COVID-19 កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ ក្រោយពីបានស្និទ្ធស្នាលជាមួយសមាជិកម្នាក់ នៃក្រុមអង្គរក្សរបស់លោក ដែលក្រោយមកបានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះ កាលពីថ្ងៃព្រហស្បតិ៍។

គួរបញ្ជាក់ថា លោក Karl Nehammer ត្រូវបានគេដឹងថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រហូតដល់ទៅ «៣ដូស» រួចទៅហើយ។ ចាប់ពីពេលនេះ លោកត្រូវស្នាក់នៅ និងសម្រាកព្យាបាលដាច់ដោយឡែក ហើយកិច្ចការសំខាន់ៗ នឹងត្រូវចាត់ចែងតាមប្រព័ន្ធវីដេអូ និងទូរស័ព្ទ។ ដោយឡែក ភរិយា និងកូនៗរបស់អធិការបតីរូបនេះ បានធ្វើតេស្តរួចរាល់ហើយ និងចេញលទ្ធផល «អវិជ្ជមាន»