(ប៉េកាំង)៖ «ដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា» គឺជាពាក្យស្លោកប្រធានបទនៃការប្រកួតកីឡា អូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២។

ពាក្យស្លោក «ដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា» បានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួមរបស់ ពិភពលោកដែល រំពឹងទុកនូវការពួតដៃគ្នាដើរ ឆ្ពោះទៅកាន់អនាគតដ៏ល្អបវរ ខណៈប្រឈមមុខនឹងការរីករាលដាល នៃជំងឺកូវីដ១៩នាពេលបច្ចុប្បន្ន។

«ដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា» គឺស៊ីសង្វាក់គ្នាកម្រិតខ្ពស់ជាមួយនឹងបាវចនា។ អូឡាំពិកដែលទើបបន្ថែមថ្មី «សាមគ្គីគ្នាកាន់តែច្រើន» ព្រមទាំងសមស្របទៅតាមគុណតម្លៃស្នូល និងទស្សនាទានរបស់កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក។

សូមឱ្យយើងទាំងអស់គ្នាដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា និងណាត់ជួបគ្នានៅក្រុង ប៉េកាំងក្នុងឆ្នាំ២០២២នេះ ក្នុងសូរសៀងចម្រៀងពាក្យស្លោកប្រធានបទ «ដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា»!៕