(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ BREAKING: កូរ៉េខាងជើងអះអាងថា អាវុធដែលត្រូវបានបាញ់សាកល្បងនោះ គឺជា «មីស៉ីលលឿនជាងសំឡេង»

២៖ ក្រុមហ៊ុនអាមេរិក Pfizer រំពឹងថាទិន្នន័យចុងក្រោយពីការធ្វើតេស្ដវ៉ាក់សាំងបង្ការកូវីដ-១៩ លើកុមារមានអាយុក្រោម ៥ឆ្នាំ នឹងរួចរាល់នៅខែមេសា

៣៖ ទីក្រុងម៉ាកាវ ដាក់បម្រាមលើជើងហោះហើរអន្តរជាតិរយៈពេល ២សប្ដាហ៍ ក្រោយរកឃើញករណីនាំចូលកូវីដ-១៩

៤៖ កងទ័ពសម្ព័ន្ធមិត្តរុស្ស៉ីនឹងបញ្ជូន «កងកម្លាំងរក្សាសន្តិភាព» ទៅកាន់កាហ្សាក់ស្ថាន ខណៈ UN អំពាវនាវឲ្យគ្រប់ភាគីអត់ធ្មត់

៥៖ ជប៉ុនស្នើសហរដ្ឋអាមេរិកឲ្យជួយទប់ស្កាត់ ការចល័តកងកម្លាំងយោធា ក្រោយការផ្ទុះករណីឆ្លងកូវីដ-១៩ ចេញពីមូលដ្ឋានទ័ពក្នុងខេត្ត អូគីណាវ៉ា

៦៖ អ្នកជំនាញ WHO៖ វ៉ាក់សាំង Sinopharm និង Sinovac របស់ចិន អាចការពារអ្នកឆ្លង «អូមីក្រុង» មិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់