(ប៉េកាំង)៖ ការស្នើសុំរៀបចំ និងការត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងមិនអាចឃ្លាតចេញពីការគ្រោងផែន និងណែនាំរបស់លោក XiJinping ប្រធានរដ្ឋចិននោះទេ លោកតែងតែចង្អុលបង្ហាញទិសដៅ និងដឹកនាំផ្លូវសម្រាប់ការងារត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។

ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ លោក Xi Jinping បានធ្វើអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន ដោយ លើកឡើងពីការរៀបចំការប្រកួតកីឡាអូឡាំពិកបែបបៃតង ចែករំលែក បើកទូលាយនិងស្អាតស្អំ។ ការរៀបចំការប្រកួតកីឡាអូឡាំពិកបែបបៃតងជាការអនុវត្ត យ៉ាងស៊ីជម្រៅនៃគំនិតអរិយធម៌អេកូឡូស៊ី «ទឹកស្អាតនិងភ្នំបៃតងជាភ្នំមាសនិងភ្នំប្រាក់» របស់លោក Xi Jinping ក្នុងការងារត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង។

កីឡដ្ឋានជិះស្គីល្បឿនលឿនជាតិចិនបានក្លាយទៅជាកីឡដ្ឋានជិះស្គីល្បឿនលឿនទីមួយ លើពិភពលោកដែលផលិតទឹកកកតាមរយៈបច្ចេកវិទ្យាខ្ពស់ ហើយកីឡដ្ឋាន ទាំងអស់នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងប្រើប្រាស់ថាមពលអគ្គិសនីបៃតងទាំងអស់។ ការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដោយ ចែករំលែកជានិមិត្តសញ្ញាសំខាន់ នៃការរៀបចំប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឱ្យបានល្អផង និងធ្វើការអភិវឌ្ឍក្នុងតំបន់ឱ្យបានល្អផង។

តំបន់ Chongli ដែលជាកន្លែងរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានចាកចេញពីភាពក្រីក្រនៅខែឧសភា ឆ្នាំ២០១៩ ហើយចេញផុតពីភាពក្រីក្រ ទាំងស្រុង។ ជំរុញឱ្យប្រជាជនចំនួន៣០០លាននាក់ចូលរួមលេងកីឡាព្រិលទឹកកក ធ្វើឱ្យការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងអាចផ្តល់ផលប្រយោជន៍ ដល់ប្រជាជនកាន់តែច្រើន។ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដោយបើកទូលាយជាការបង្ហាញជាក់ស្តែងនៃគំនិត «ជំរុញការកសាងសហគមន៍រួម វាសនាតែមួយរបស់មនុស្សជាតិ» របស់លោក Xi Jinping។

នៅឆ្នាំ២០១៧ គណៈកម្មាធិការកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានចាប់ផ្តើមប្រកាសជ្រើសរើសបុគ្គលិកពីទូទាំងពិភពលោកជាលើកដំបូង ដើម្បីជ្រើសរើស អ្នកជំនាញបរទេសមួយចំនួនចូលរួមការងារត្រៀមរៀបចំ ហើយអញ្ជើញប្រព័ន្ធសារព័ត៌មានបរទេសប្រចាំជាអចិន្ត្រៃយ៍ នៅក្រុងប៉េកាំងទៅដកបទពិសោធន៍ ពីការរៀបចំ។ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបែបស្អាស្អំគឺ លោក Xi Jinping បានលើកឡើងតម្រូវការរៀបចំការប្រកួតបែប «សាមញ្ញ សុវត្ថិភាព និងអស្ចារ្យ» បន្ទាប់ពីគិតពិចារណាដោយពេញលេញនូវតម្រូវការនៃការប្រកួត និងការប្រើប្រាស់បន្ទាប់ពីបញ្ចប់ការប្រកួត និងប្រកាន់ខ្ជាប់គោលការណ៍សន្សំសំចៃ មជ្ឈមណ្ឌលកីឡា Wukesong អាចសម្រេចការប្តូរពីកីឡដ្ឋានទឹកកកទៅជាតារាងបាល់បោះក្នុងរយៈពេលតែ ៦ម៉ោង។

នៅក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង មជ្ឈមណ្ឌលសារព័ត៌មាន និងមជ្ឈមណ្ឌលវិទ្យុអន្តរជាតិ នឹងរួមបញ្ចូលជាមជ្ឈមណ្ឌល ប្រព័ន្ធសារព័ត៌មាន។ អនុវត្តតាមគោលការណ៍រៀបចំការប្រកួតកីឡាអូឡាំពិករបស់លោក Xi Jinping ការងារត្រៀមកំពុងឈានទៅមុខជាលំដាប់ ហើយទទួលបាន សមិទ្ធផលជាក់ស្តែង៕