(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៩៨, ២២៣,៨៩៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៤៨១,៨៦៥នាក់ និងជាសះស្បើយឡើងវិញ ២៥៦,៧៦៦,៣៧៣នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥៨, ៨០៥,១៨៦នាក់ ស្លាប់ចំនួន ៨៥៣,៦១២នាក់ និងជាសះស្បើយចំនួន ៤១,៩៩៩,៨៩៦នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៥, ១០៥,៥៨០នាក់ ស្លាប់ចំនួន ៤៨២,៦១១នាក់ និងជាសះស្បើយ ៣៤,៣៤២, ២៥៥នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ៣៥១,១០៤នាក់ ស្លាប់ ៦១៩,៥៥៩នាក់ និងជាសះស្បើយ ២១,៥៦៧,៨៤៥នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖