(យេរូសាឡឹម)៖ ក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយនៅថ្ងៃពុធនេះថា មានករណីថ្មីចំនួន ១១,៩៧៨ករណី នៃជំងឺកូវីដ១៩ ត្រូវបានរាយការណ៍នៅថ្ងៃនេះ ដែលនាំឱ្យចំនួនករណីសរុបនៅក្នុងប្រទេសកើនឡើងដល់១,៤២៣,២៨៩ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។

 នេះជាចំនួនករណីថ្មីប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនៅក្នុងប្រទេសកាលពីខែកុម្ភៈ ឆ្នាំ២០២០។ កំណត់ត្រាពីមុនគឺ១១,៣៤៤ករណី ដែលត្រូវបានរាយការណ៍កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នេះបើយោងតាមទិន្នន័យរបស់ក្រសួង៕