(ប៉េកាំង)៖ នៅឆ្នាំ២០២១ តើជីវភាពរស់នៅរបស់ប្រជាជនចិនយ៉ាងដូចម្តេច? មិនថាទៅដល់កន្លែងណាក្តី លោក Xi Jinping ប្រធានរដ្ឋចិនតែងតែយកចិត្តទុកដាក់ អំពីបញ្ហានេះយ៉ាងខ្លាំង។ លោកធ្លាប់ថ្លែងថា៖ «ទៅដល់កន្លែងណាមួយ អ្វីដែលខ្ញុំចង់ស្វែងយល់ទីមួយគឺជនបទ មួយទៀតគឺសហគមន៍ ចង់មើលថាតើជីវភាពរស់នៅរបស់ប្រជាជនយើង យ៉ាងដូចម្តេច ព្រោះថា កិច្ចការសំខាន់សម្រាប់ប្រទេសជាតិ គឺធ្វើដើម្បីសុភមង្គលនៃជីវភាពរបស់ប្រជាជន»

* ការអប់រំឆ្នាំ២០២១

រដ្ឋាភិបាលចិនបានអនុវត្តគោលនយោបាយកាត់បន្ថយ បន្ទុករៀនសូត្រក្រៅម៉ោងសិក្សា សម្រាប់សិស្សានុសិស្សដំណាក់កាលអប់រំជាកាតព្វកិច្ច។ សាលារៀនកម្រិតការអប់រំជាកាតព្វកិច្ចរបស់ចិន ក៏បានផ្តល់សេវាក្រៅម៉ោងសិក្សាជាទូទៅ។

* សេវាសុខាភិបាល

ឆ្នាំ២០២១ ជំងឺកូវីដ១៩នៅតែបន្តរីករាលដាលជាសកល។ នៅប្រទេសចិន លោក Xi Jinping បានបញ្ជាផ្ទាល់នូវការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺឆ្លង ដោយបានកំណត់យុទ្ធសាស្ត្រទូទៅ និងគោលការណ៍ទូទៅរបស់ចិន ដែលទទួលបានសមិទ្ធផលធំដោយបង់តម្លៃតិច។

លោក Jerry Kowal ជាអ្នកផុសឃ្លីបវីដេអូល្បីឈ្មោះរបស់ក្រុងញូយ៉កប្រទេសអាមេរិក បានចេញដំណើរពីអាមេរិកទៅចិនវិញនៅឆ្នាំ២០២១។ សភាពការណ៍ខុសគ្នានៃការប្រយុទ្ធនឹងជំងឺឆ្លងរបស់ប្រទេសទាំងពីរ បានធ្វើឱ្យលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយពីបានចេញពីសណ្ឋាគារធ្វើចត្តាឡីស័ក លោកទៅហូបបាយនៅហាងមួយ។ ហាងបាយនោះមានភ្ញៀវច្រើនណាស់ លោកបានចំណាយពេលរង់ចាំជាងមួយម៉ោងទើបមានកន្លែងទំនេរ នេះបានធ្វើឱ្យលោកចាប់អារម្មណ៍កាន់តែស៊ីជម្រៅ ចំពោះសមិទ្ធផលនៃការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ជាប្រក្រតីកម្មរបស់ចិន។

* ការថែទាំមនុស្សចាស់

ឆ្នាំ២០២១ ក្រោមការគាំទ្រយ៉ាងខ្លាំងនៃរដ្ឋាភិបាលចិន សេវាថែទាំមនុស្សចាស់បានបង្កើតឡើង ទៅក្បែរមនុស្សចាស់និងក្រុមគ្រួសារពាក់ព័ន្ធ។

គិតមកត្រឹមបច្ចុប្បន្ននេះ ចំនួនសរុបនៃស្ថាប័ន្ធផ្តល់សេវាថែទាំមនុស្សចាស់របស់ចិនគឺ៣៤ម៉ឺនកន្លែង ដែលអាចផ្តល់គ្រែចំនួន៨១៧ម៉ឺនកន្លែង, ក្នុងនោះស្ថាប័នចំនួន៣០ម៉ឺនកន្លែង គឺបើកក្នុងសហគមន៍ ដែលអាចផ្តល់គ្រែចំនួន៣១៧ម៉ឺនកន្លែង៕