(ប៉េកាំង)៖ កីឡដ្ឋានជិះស្គីល្បឿនលឿនជាតិចិន ដែលត្រូវបានគេហៅថាជា «ខ្សែបូទឹកកក» ដែលជាទីតាំងប្រកួតកីឡាលើទឹកកក ដែលទើបសាងសង់ថ្មីតែមួយគត់ សម្រាប់ការប្រកួតកីឡាលើកនេះ ហើយក៏ជាកីឡដ្ឋានដ៏សំខាន់នៅក្រុងប៉េកាំង សម្រាប់រៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ផងដែរ។

កីឡដ្ឋានជិះស្គីល្បឿនលឿន ជាកន្លែងជិះស្គីល្បឿនលឿនអូឡាំពិករដូវរងាដំបូងបង្អស់ លើពិភពលោកដែលប្រើបច្ចេកវិទ្យាផលិតទឹកកក ដោយកាបូនឌីអុកស៊ីត ហើយមានផ្ទៃទឹកកកដ៏ធំបំផុតនៅអាស៊ី។ កីឡដ្ឋាននេះច្របាច់បញ្ជូលពីលក្ខណៈបៃតង ការពារបរិស្ថាន សន្សំថាមពល កាបូនទាបនិងនិរន្តរភាពលើវិស័យគំនិតរចនា បច្ចេកវិទ្យា ការជ្រើសរើសសម្ភារៈ ការប្រតិបត្តិនៃកីឡដ្ឋានជាដើម។

ក្នុងអំឡុងពេលការប្រកួតកីឡដ្ឋាន «ខ្សែបូទឹកកក» នឹងទទួលខុសត្រូវរៀបចំ ការប្រកួតជិះស្គីល្បឿនលឿន ដែលនឹងមានមេដាយមាសសរុបចំនួន ១៤គ្រឿង ដែលជាទីតាំងប្រកួតមានមេដាយមាសច្រើនជាងគេ ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង៕