(ប៉េកាំង)៖ នៅឆ្នាំ២០២១ ដែលជាខួប ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន សាធារណរដ្ឋប្រជាមានិតចិនទទួលបានជោគជ័យដោយគ្រប់ជ្រុងជ្រោយ លើការកាត់បន្ថយភាពក្រីក្រខ្លាំង បានបង្កើតភាពអច្ឆរិយនៃមនុស្សជាតិ។ «បន្ទាប់ការលុបបំបាត់ភាពក្រីក្រទទួលបានជោគជ័យ ជាបន្តគឺត្រូវជំរុញការអភិវឌ្ឍ ជនបទដោយគ្រប់ជ្រុងជ្រោយ»

លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានគូសបញ្ជាក់ពីបញ្ហាគន្លឹះថ្មីដែលត្រូវផ្តោតសំខាន់ថែមទៀតលើការងារកសិកម្ម-ជនបទ-កសិករ របស់ប្រទេសចិន នៅដំណាក់កាលបន្ទាប់។ សូមបញ្ជាក់ថា ឆ្នាំ២០២១ ប្រទេសចិនបានផលិតស្បៀងសរុប ៦៨២,៨៥០ លានគីឡូក្រាម ធៀបនឹងឆ្នាំ២០២០ បានកើនឡើង ១៣,៣៥០លានគីឡូក្រាម។

នៅឆ្នាំ២០២១ ទូទាំងប្រទេសចិនបានកសាងថ្មីនូវសួនកសិឧស្សាហកម្មទំនើបថ្នាក់ជាតិចំនួន៥០ ឃុំកសិឧស្សាហកម្មខ្លាំងចំនួន ៣០០ តំបន់គំរូផ្នែកច្នៃប្រឌិតថ្មី ខាងកសិកម្ម និងការបង្កើតអាជីពនៅទីជនបទចំនួន ២០០។ អត្រាប្រើបច្ចេកទេសកសិកម្មជឿនលឿនបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចលើសពី ៦០% ខណៈ អត្រាប្រើម៉ាស៊ីនស្រោចស្រោព-ដាំដុះ-ប្រមូលកសិផលរបស់ចិនបានឡើងដល់ ៧១%។

កាលពីខែធ្នូ ឆ្នាំ២០២១ ប្រទេសចិនបានប្រកាសពី «ផែនការសកម្មភាព ៥ឆ្នាំនៃការលើកកម្ពស់បរិស្ថានស្នាក់នៅនៅទីជនបទ (២០២១-២០២៥)» ក្នុងគោលបំណងលើកកម្ពស់គុណភាពបរិស្ថានជនបទចិនដោយគ្រប់ជ្រុងជ្រោយ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជនបទ ធ្វើទំនើបភាវូនីយកម្មជនបទ និងការកសាងប្រទេសជាតិដ៏ស្រស់ស្អាត។

ប្រាក់ចំណូលដែលអាចប្រើបានសម្រាប់កសិករចិនក្នុងមនុស្សម្នាក់ៗក្នុងត្រីមាសទាំង៣ ដើមឆ្នាំ២០២១ បានឡើងដល់ ១៣,៧២៦ យាន់ប្រាក់ចិន បានកើនឡើង ១១២%។ គិតត្រឹមចុងឆ្នាំ២០២០ ប្រវែងសរុបនៃផ្លូវថ្នល់នៅជនបទចិនគឺ ៤៣៨ ម៉ឺនគីឡូម៉ែត្រ។ ឆ្នាំ២០២០ តំបន់ជនបទចិនបានទទួលកញ្ចប់អីវ៉ាន់ផ្ញើចេញ ចំនួនលើសពី ៣០ពាន់លាន ពោលគឺ ផលិតផលឧស្សហកម្មបានត្រូវដឹកជញ្ជូនទៅដល់ភូមិឃុំ ឯកសិផលក៏បានចូលក្នុងទីផ្សារនៅទីក្រុងធំៗកាន់តែច្រើនឡើងៗ។

ការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ មិនបោះបង់ចោលជនជាតិណាមួយនោះទេ ការកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយក៏មិនបោះបង់ចោលជនជាតិណាមួយនោះដែរ។ ក្រោយពីចេញផុតពីភាពក្រីក្រ យើងត្រូវបន្តស្តារជនបទឱ្យមានការអភិវឌ្ឍយ៉ាងរុងរឿង ដើម្បីជំរុញការធ្វើទំនើបកម្មកសិកម្មនិងជនបទ៕ Xi Jinping