(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ធ្វើតេស្ត «វិជ្ជមានកូវីដ-១៩»

២៖ អ្នកជំនាញអាមេរិក ព្រមានពីគ្រោះថ្នាក់នៃការកើនឡើងចំនួនអ្នកចូលសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យ ដោយសារកូវីដ-១៩

៣៖ លោក ចូ បៃដិន ប្រាប់អ៊ុយក្រែនថាអាមេរិក នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បើរុស្ស៊ីប្រើកម្លាំងយោធា

៤៖ អូស្ត្រាលីនៅតែជំរុញដំណើរការ បើកសេដ្ឋកិច្ចប្រទេសទៅមុខ ទោះបីជាត្រូវប្រឈមនឹងករណីឆ្លងកូវីដ-១៩ កាន់តែខ្ពស់ក្តី

៥៖ ប្រធានាធិបតីកូរ៉េខាងត្បូង នឹងប្រើពេលចុងក្រោយនៃអាណត្តិ ដើម្បីស្វែងរក «កិច្ចព្រមព្រៀងសន្តិភាព» ជាមួយកូរ៉េខាងជើង

៦៖ នាយករដ្ឋមន្ត្រីប្រទេសហៃទី រួចផុតពីការប៉ុនប៉ងធ្វើឃាត នៅក្បែរព្រះវិហារមួយកន្លែង!