(ដាណឺម៉ាក)៖ យោងតាមការសិក្សាមួយ ដែលបានបោះពុម្ពផ្សាយនៅប្រទេសដាណឺម៉ាកកាលពីសប្តាហ៍មុន វីរុសបំប្លែងខ្លួនថ្មី Omicron មានភាពល្អប្រសើរក្នុងការបន្សាបគុណភាពវ៉ាក់សាំង ជាងប្រភេទ Delta ដោយយពន្យល់ពីមូលហេតុដែល Omicron រីករាលដាលកាន់តែលឿនជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២។

ចាប់តាំងពីការរកឃើញវីរុសបំប្លែងខ្លួនថ្មី Omicron ដែលឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងខែវិច្ឆិកាឆ្នាំមុន អ្នកវិទ្យាសាស្ត្របានកំពុងប្រណាំងប្រជែងគ្នាស្រាវជ្រាវរកមូលហេតុថាតើ ហេតុអ្វីបានវីរុសនេះវាមិនសូវបង្ករជាអាការៈបណ្តាលសូវធ្ងន់ធ្ងរទេ ប៉ុន្តែវាហាក់ដូចជាឆ្លងលឿនជាង Delta ទៅទៀត។

វីរុសនេះអាចឆ្លងបានលឿនដូចនេះ វាអាស្រ័យលើកតត្តាមួួយចំនួនដូចជា ពេលវេលាដែលវាអាចរស់នៅក្នុងខ្យល់ សមត្ថភាពរបស់វាក្នុងការភ្ជាប់ទៅនឹងកោសិកា ឬការយកឈ្នះលើប្រព័ន្ធការពាររបស់រាងកាយ។

ការស៊ើបអង្កេត និងសិក្សារលើគ្រួសារដាណឺម៉ាកជិត ១២,០០០គ្រួសារ កាលពីពាក់កណ្តាលខែធ្នូ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា Omicron អាចឆ្លងពី ២.៧ ទៅ ៣.៧ដង ច្រើនជាងប្រភេទ Delta ក្នុងចំណោមប្រជាជនដាណីម៉ាក ដែលបានចាក់វ៉ាក់សាំង។

ការសិក្សាដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Copenhagen, ស្ថិតិប្រទេសដាណឺម៉ាក និងវិទ្យាស្ថាន(SSI) បង្ហាញថា មេរោគនេះកំពុងរីករាលដាលកាន់តែលឿន ព្រោះវាមានភាពប្រសើរជាង ក្នុងការគេចចេញពីភាពស៊ាំដែលទទួលបានពីវ៉ាក់សាំង៕