(ប៉េកាំង)៖ ឆ្នាំ ២០២១ ប្រទេសចិនបានចាប់ផ្តើមដំណើរថ្មី ដែលកសាងសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ឆ្នាំនេះ ប្រទេសចិនបានចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ ទី ១៤។ ទោះជាយ៉ាងណាក៏ដោយ បរិយាកាសខាងក្នុង និងខាងក្រៅដែលប្រទេសចិនប្រឈមមុខនៅឆ្នាំ ២០២១ មិនមានសុទិដ្ឋិនិយមទេ។

ក្នុងអំឡុងពេលផែនការអភិវឌ្ឍន៍ ៥ ឆ្នាំទី ១៤ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិន ត្រូវធ្វើឡើងក្រោមប្រធានបទ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សម្របការរំពឹងទុករបស់ប្រជាជនចំពោះជីវភាពរស់នៅ ដែលមានគុណភាពខ្ពស់ និងជំរុញភាពសម្បូរសប្បាយវិបុលភាពរួម ក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ក្រោមខ្សែបន្ទាត់សំខាន់នៃការអភិវឌ្ឍនេះ ប្រជាជនចិនបានប្រឈមមុខនឹងការលំបាក ធន់នឹងបញ្ហាប្រឈមដ៏ធំ និងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗ ដែលមានអត្ថន័យជានិមិត្តសញ្ញាក្នុងឆ្នាំដំបូងនៃ «ផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ ទី ១៤»

យកការសាងសង់បណ្តាញផ្លូវជាឧទាហរណ៍។ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ ផ្លូវដែកល្បឿនលឿន Lalin ដែលជាផ្លូវដែកល្បឿនលឿនទី ១ របស់ភូមិភាគស្វយ័ត Xizang ដែលមានប្រវែងសរុបជាង ៤០០ គីឡូម៉ែត្រត្រូវបានដាក់ឱ្យដំណើរការពីក្រុង Lhasa ទៅដល់ក្រុង Nyingchi ដោយប្រើរយៈពេលធ្វើដំណើរ ៣ ម៉ោងកន្លះ។ ចាប់តាំងពីដាក់ឱ្យដំណើរការកន្លះឆ្នាំមក ផ្លូវដែកល្បឿនលឿននេះ បានដឹកជញ្ជូនអ្នកដំណើរជិត ៦០ ម៉ឺននាក់ ។ នៅលើខ្ពង់រាបដែលមានរយៈកំពស់ពី ៣,០០០ ទៅ ៤,០០០ គីឡូម៉ែត្រ ផ្លូវដែកល្បឿនលឿន Lalin (Lalin Railway Fuxing EMU) មិនត្រឹមតែក្លាយជាជម្រើសដំបូង សម្រាប់ប្រជាជនភូមិភាគស្វយ័ត Xizang ក្នុងការធ្វើដំណើរឆ្លងកាត់ទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើវិស័យទេសចរណ៍ ឱកាសការងារ និងមុខរបរនៅតាមបណ្តោយផងដែរ។

ផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ ទី ១៤ នៃប្រទេសចិន បានធ្វើការរៀបចំឱ្យពន្លឿនការសាងសង់បណ្តាញទឹក និងបណ្តាញផ្លូវជាតិ និងអនុវត្តគម្រោងធំៗមួយចំនួនជាបន្តបន្ទាប់។ ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២១ ការវិនិយោគផ្លូវដែកជាតិរបស់ប្រទេសចិន ក្នុងទ្រព្យសកម្មថេរមានលើសពី ៦៤០ពាន់លានយ័ន ហើយផ្លូវដែកល្បឿនលឿន ១,៦៤៤ គីឡូម៉ែត្រ ត្រូវបានដាក់ឱ្យដំណើរការនៅទូទាំងប្រទេសចិន ក្នុងចំណោមនោះ រួមទាំងផ្លូវដែកល្បឿនលឿន ៦១០ គីឡូម៉ែត្រ និងចម្ងាយផ្លូវដែកល្បឿនលឿនជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក។

ឆ្នាំ ២០២១ ប្រទេសចិនប្រើប្រាស់គំនិតអភិវឌ្ឍន៍ថ្មី ក្នុងការដឹកនាំអភិវឌ្ឍសង្គមទាំងមូល។ ឆ្នាំនេះ កម្លាំងសន្ទុះនៃការច្នៃប្រឌិតថ្មីរបស់ប្រទេសចិន បានបន្តកើនឡើង ការអភិវឌ្ឍបែបសម្របសម្រួល ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ការរស់នៅពណ៌បៃតងបានក្លាយជាទម្លាប់ធម្មតា និមិត្តសញ្ញាបើកទូលាយកាន់តែជាក់ច្បាស់ ហើយគំនិតចែករំលែកជាមួយគ្នាបានចាក់ឫសយ៉ាងជ្រៅ នៅក្នុងចិត្តរបស់ប្រជាជន។ «គំនិតអភិវឌ្ឍន៍ថ្មី» គឺជាពាក្យប្រើច្រើនជាងគេនៅឆ្នាំ ២០២១ ហើយនឹងដឹកនាំ «នាវាចិន» ឆ្លងកាត់ព្យុះរលកដោយមិនរួញរា៕