(ប៉េកាំង)៖ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២២ តាមរយៈបណ្តាញទូរទស្សន៍អន្តរជាតិចិន វិទ្យុអន្តរជាតិចិន និងបណ្តាញអ៊ីនធើណេត ចំពោះប្រិយមិត្តនៅទូទាំងពិភពលោកដូចខាងក្រោមនេះ ។

ប្រិយមិត្តជាទីមេត្រី៖ ពន្លឺះព្រះអាទិត្យដំបូងនៃឆ្នាំថ្មីកំពុងចែងចាំងលើពិភពលោក។ ឆ្នាំថ្មីនេះក៏ជាឆ្នាំខាលតាមចន្ទគតិចិនផងដែរ។ ខ្ញុំសូមជូនពរលោកអ្នកមានសិរីសួស្តីក្នុងឆ្នាំខាលនេះពីទីក្រុងប៉េកាំង។

ឆ្នាំ ២០២១ ដែលទើបតែកន្លងផុតទៅ ជាខួបមួយរយឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។ ពីគណបក្សដែលមានសមាជិកតែជាង ៥០នាក់កាលពីមួយរយឆ្នាំមុន រហូតដល់មានសមាជិកជាង៩០លាននាក់ នាពេលបច្ចុប្បន្ន បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជនចិន បង្កើតអច្ឆរិយចិនដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល។ ឈានចូលយុគសម័យថ្មី ក្រោមការដឹកនាំផ្ទាល់របស់លោក Xi Jinping ប្រធានរដ្ឋចិន ប្រទេសចិនដែលមានប្រជាជនចំនួន ១,៤០០លាននាក់ បានកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ជាការដោះស្រាយបញ្ហាភាពក្រីក្រទាំងស្រុង នៃប្រជាជាតិចិនក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំ។

ក្នុងនាមជាអ្នកកត់ត្រាដ៏ស្មោះត្រង់នៃយុគសម័យដ៏អស្ចារ្យ ក្នុងឆ្នាំ២០២១ ដែលទើបកន្លងទៅអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានផលិតកម្មវិធីដ៏ល្អៗជាច្រើនដូចជារឿង «ហ៊ានធ្វើឱ្យមានការផ្លាស់ប្តូរទាំងស្រុង» «ចេញផុតពីភាពក្រីក្រ» និង «សង្គមធូរធាររបស់ប្រជាជន» ដែលបានកត់ត្រានូវដំណើរតស៊ូប្រយុទ្ធរបស់បក្សកុម្មុយនិស្តចិននិងប្រជាជនចិន ដើម្បីបកស្រាយអំពី «ហ្សែនខាងក្នុង» នៃបក្សកុម្មុយនិស្តចិនដែលមានប្រវត្តិសាស្រ្តមួយសតវត្សចំពោះសហគមន៍អន្តរជាតិ។

កាលពីមួយខែមុន ក្នុងឱកាសខួប ៨០ឆ្នាំ នៃការផ្សាយសំឡេងទៅកាន់បរទេសរបស់ប្រជាជនចិន លោកប្រធានរដ្ឋចិន Xi Jinping បានផ្ញើលិខិតអបអរសាទរចំពោះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដោយលើកទឹកចិត្តឱ្យពួកយើងខិតខំបកស្រាយ ពីរឿងរ៉ាវរបស់ប្រទេសចិន ផ្សព្វផ្សាយសំឡេងរបស់ប្រទេសចិនឱ្យបានល្អ ដើម្បីបង្កើតជាប្រព័ន្ធផ្សព្វផ្សាយបែបថ្មីលំដាប់អន្តរជាតិ ដែលមានសមត្ថភាពនាំមុខខ្លាំង មានកម្លាំងផ្សព្វផ្សាយខ្លាំង និងមានឥទ្ធិពលខ្លាំង។ ពួកយើងនឹងបន្តធ្វើការខិតខំប្រឹងប្រែង ដើម្បីឆ្ពោះទៅរកគោលដៅមួយនេះ! បុព្វបុរសចិនបានពោលថា បើចង់ក្លាយជាមនុស្សដ៏ឆ្នើម ត្រូវពុះពារឧបសគ្គយ៉ាងច្រើន។

ក្នុងបរិបទដែលរងឥទ្ធិពលពីការប្រែប្រួលនិម្មាបនកម្មដ៏កម្រ ក្នុងរយៈពេលមួយសតវត្ស និងការរីករាលដាលនៃជំងឺឆ្លងយ៉ាងខ្លាំងក្លា បច្ចុប្បន្ន ពិភពលោកមិនសូវមានសុខសុវត្ថិភាពទេ ប៉ុន្តែយើងមិនដែលបញ្ឈប់ការស្វែងរកសន្តិភាព ការអភិវឌ្ឍ និងសុភមង្គលនោះឡើយ។ កម្មវិធី «ប្រទេសចិនក្នុងរឿងនិទាន» «ប្រទេសចិនក្នុងតម្រាបុរាណ» «កម្មវិធីប្រកួតអំពីឈ្មោះទីតាំងភូមិសាស្រ្តរបស់ប្រទេសចិន» និងកម្មវិធីផ្សេងៗទៀតដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានកត់ត្រាពីប្រវត្តិសាស្រ្តដ៏ជ្រាលជ្រៅ និងត្រចះត្រចង់របស់ប្រទេសចិន ព្រមទាំងជីវភាពរស់នៅដ៏ល្អប្រសើរនិងពិតប្រាកដរបស់ប្រជាជនចិន។

កម្មវិធី «សួនកម្សាន្តជាតិ» «កីឡាអូឡាំពិកក្នុងវិស័យវិចិត្រសិល្បៈ» ជាដើម បានបង្ហាញនូវទិដ្ឋភាពគួរឱ្យរំភើបចិត្តរបស់ប្រទេសចិន ដែលមានភាពស្រស់ស្អាតនិងប្រកបដោយសុខភាព។ កម្មវិធី «បង្រៀនក្នុងលំហអវកាស» ដែលបានផ្សាយផ្ទាល់ពីស្ថានីយអវកាសចិន ទៅកាន់ទូទាំងពិភពលោក បានបំភ្លឺក្តីសុបិនអំពីការស្វែងរកអាថ៌កំបាំងអវកាសរបស់យុវជនជាច្រើន។
ក្នុងអំឡុងពេលជាងកន្លះឆ្នាំដែលដំរីចំនួន ១៦ក្បាល នៅខេត្តយូណាន បានធ្វើដំណើរពីខាងជើងមកខាងត្បូងវិញ បណ្តាញទូរទស្សន៍អន្តរជាតិចិន CGTN,កម្មវិធី China Media Group Mobile, សារព័ត៌មានថ្មីនៃប៉ុស្តិ៍ព័ត៌មានស្ថានីយទូរទស្សន៍មជ្ឈិមចិនជាដើម បានធ្វើការតាមដានជាប់រហូត ហើយបានធ្វើការផ្សាយផ្ទាល់រយៈពេលជាង ៧០០០ ម៉ោង ដែលបានធ្វើឱ្យទស្សនិកជនទូទាំងពិភពលោក ផ្តោតការយកចិត្តទុកដាក់លើសត្វដំរី ។

ការចាត់ទុកការពិតជាភស្តុតាង គឺជាក្រមមូលដ្ឋានសម្រាប់អ្នកសារព័ត៌មានលើពិភពលោកទាំងមូល។ ក្នុងឆ្នាំនេះ ពួកយើងបានប្រកាន់ខ្ជាប់ការយកការពិតមកបន្តវេននិងផ្សព្វផ្សាយពីសច្ចយុត្តិធម៌។ ប្រឈមនឹងការដាក់លេខរៀងស្តីពី ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកលបែបក្លែងក្លាយ ពួកយើងបានធ្វើសកម្មភាពចំនួន៣ជុំ សម្រាប់ស្ទង់មតិអ្នកប្រើអ៊ីនធើណេតជាសកល ដើម្បីបញ្ជាក់ពីការពិត និងបែងចែកខុសនិងត្រូវ ដែលទទួលបានការឆ្លើយតបនិងការទទួលស្គាល់ពីសំណាក់ អ្នកប្រើអ៊ីនធើណេតនៅបរទេសរាប់រយលាននាក់។

ក្នុងការផ្សាយដំណឹងអំពីស្ថានការណ៍អាហ្វហ្កានីស្ថាន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចេញផ្សាយវីដេអូផ្តាច់មុខនៅកន្លែងកើតហេតុ បានលាតត្រដាងនូវការពិតដែលប្រទេសមួយក្តាប់តូច តែងតែប្រើកម្លាំងហិង្សានិងសម្លាប់មនុស្សតាមតែទំនើងចិត្ត ប្រការនេះបានក្លាយទៅជាប្រភពព័ត៌មានដ៏សំខាន់ សម្រាប់ប្រព័ន្ធសារព័ត៌មានសកល។ ពួកយើងនឹងបន្តអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលមានទំនួលខុសត្រូវ ធ្វើការខិតខំប្រឹងប្រែងដើម្បីស្វែងរកការពិតនិងលាតត្រដាងពីការពិត! រំពឹងថា ប្រព័ន្ធសារព័ត៌មានរបស់ប្រទេសលោកខាងលិច អាចរួមគ្នាការពារកិត្តិស័ព្ទរបស់ប្រព័ន្ធសារព័ត៌មាន! យើងយកការពិតមកជំនួសផលប្រយោជន៍ខ្លួនឯង លើវិស័យនយោបាយ ការរើសអើងពូជសាសន៍ និងការលំអៀងខាងមនោគមវិជ្ជា យើងនាំគ្នាជំរុញការបង្កើតបរិយាកាសសាធារណៈមតិអន្តរជាតិ ដែលប្រកបដោយសត្យានុម័ត ភាពយុត្តិធម៌ ភាពវិជ្ជមាន និងភាពស្អាតស្អំ។

បើសិនមានគំនិតដូចគ្នានោះ ក៏មិននៅឆ្ងាយពីគ្នាទេទោះបីមានការរារាំងពីភ្នំនិងសមុទ្រក្តី។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទទួលបានអ្នកគាំទ្រកាន់តែច្រើនឡើងៗ ក្នុងនោះ យើងខ្ញុំបានផ្ញើសារលិខិតជូនគ្នា ទៅវិញទៅមកជាង៦០០ ជាមួយប្រព័ន្ធផ្សព្វផ្សាយនិងមិត្តភក្តិអន្តជាតិ និងបានធ្វើកិច្ចជំនួបទល់មុខនិងតាមប្រព័ន្ធវីដេអូជាង ២០លើក។ យើងខ្ញុំបានរួមសហការគ្នាបង្កើត យន្តការសហប្រតិបត្តិការភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយប្រកបដោយពិពិធកម្ម បរិយាប័ន្ន សមភាពនិងទំនុកចិត្ត។

ការផ្លាស់ប្តូរមួយលើកៗរវាងប្រព័ន្ធផ្សព្វផ្សាយ ដែលប្រកបដោយភាពស្មោះត្រង់ និងភាពរាក់ទាក់កក់ក្តៅ បានបង្កើតជាស្ពាននីមួយៗសម្រាប់បង្កើនទំនុកចិត្តចំពោះគ្នា។ សារលិខិតប្រកបដោយភាពកក់ក្តៅនីមួយៗ បានលើកទឹកចិត្តឱ្យយើងខ្ញុំបន្តបំពេញការងារឱ្យបានកាន់តែល្អ សូមថ្លែងអរគុណចំពោះទំនុកចិត្តរបស់លោកអ្នក!

ស្ថិតក្នុងយុគសម័យនេះដែលអ្វីៗ សុទ្ធតែមានលទ្ធភាពនឹងធ្វើបាន យើងខ្ញុំបាននិងកំពុងធ្វើការផ្លាស់ រូបមន្តអភិវឌ្ឍន៍នៃប្រព័ន្ធផ្សព្វផ្សាយតាមរបៀប «ដំរីក៏រៀនចេះរាំ Street-Dace»។

ក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសម្រេច ការផ្សាយបន្តផ្ទាល់ដោយរូបភាពភ្លឺច្បាស់ 4K ជាលើកដំបូងលើពិភពលោក។

បន្ទាប់ពីការបើកសម្ពោធបុស្តិ៍អូឡាំពិកទម្រង់ 4K ជាលើកដំបូងលើពិភពលោករយៈពេល ៣ខែកន្លងមក ទទួលបានទស្សនិកជនជាង ៤០០លាននាក់។ ជាង ៣០ថ្ងៃទៀត គឺដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំខាលហើយ ព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងបើកធ្វើនៅក្រុងប៉េកាំង ។ ឆ្លងតាមរយៈបច្ចេកវិទ្យា «5G+4K/8K+AI» នៅលើរថភ្លើងល្បឿនលឿនពីក្រុងប៉េកាំងទៅក្រុង Zhangjiakou បានបង្កើតទូររថភ្លើងបំពាក់ទូរទស្សន៍ផ្សាយផ្ទាល់ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នេះជាលើកទីមួយលើពិភពលោក ដែលពុះពារឧបសគ្គផ្នែកបច្ចេកទេសនៃការចាក់ផ្សាយ ក្នុងទម្រង់រូបភាពភ្លឺច្បាស់លើរថភ្លើងល្បឿនលឿនផងដែរ។

យើងខ្ញុំរីករាយចែករំលែកសមិទ្ធផលនេះ ជាមួយប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសនានា ដើម្បីរួមគ្នាផ្សព្វផ្សាយអំពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដ៏ល្អអស្ចារ្យ ជូនចំពោះពិភពលោក។

នៅឆ្នាំថ្មីឆ្នាំ២០២២ បក្សកុម្មុយនិស្តចិននឹងបើកធ្វើសមាជបក្សលើកទី២០ ដើម្បីគ្រោងផែនការអភិវឌ្ឍន៍នៃប្រទេសចិន។ យើងខ្ញុំមុខជានឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីផលិតកម្មវិធីល្អៗកាន់តែច្រើន ក្នុងន័យបង្ហាញតាមគ្រប់ទម្រង់ពី ការអភិវឌ្ឍរបស់ចិនក្នុងយុគសម័យថ្មីទៅកាន់សហគមន៍អន្តរជាតិ ក៏ដូចជារួមចំណែកនៃប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។ សូមប្រសិទ្ធពរសីរីសូស្តីជូនដល់លោកអ្នកនិងពិភពលោក!