(រ៉ូម)៖ អាជ្ញាធរសុខាភិបាលអ៉ីតាលី នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងប្រចាំថ្ងៃ ១៤១,២៦២ករណីថ្មី នៅមុខការបារម្ភពីការ ឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២។

ក្រៅពីចំនួនអ្នកឆ្លង, អ៉ីតាលីក៏បានប្រកាសពីអ្នកជំងឺ ១១១នាក់ស្លាប់ដោយសារ COVID-19 ផងដែរ ដែលចំនួនមានការថយចុះបើធៀបទៅនឹង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ដែលមានអ្នកស្លាប់ ១៥៥នាក់ និងអ្នកឆ្លង ១៤៤,២៤៣នាក់។

អ៉ីតាលីបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារ COVID-19 ចំនួន ១៣៧,៥១៣នាក់ គិតចាប់តាំងខែកុម្ភៈ ឆ្នាំ២០២០មក និងមានករណីឆ្លងសរុប ៦.២៦៧លាននាក់ និងជាសះស្បើយឡើងវិញ ៥.១លាននាក់មកទល់នឹងពេលនេះ៕