(អាហ្វ្រិខាងត្បូង)៖ អគ្គីភ័យដ៏សម្បើមមួយបានឆាបឆេះអគារនៃសភាជាតិ ក្នុងទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង នៅព្រឹកថ្ងៃអាទិត្យនេះ (ម៉ោង ក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២១។

បើតាមប្រព័ន្ធផ្សព្វផ្សាយអាហ្រ្វិកខាងត្បូង ក្រុមអ្នកពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុ នៅម៉ោងប្រហែលជា ៥ព្រឹក ថ្ងៃអាទិត្យនេះ ខណៈវីដេអូជាច្រើន ត្រូវបានគេបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ដោយបង្ហាញពីផ្សែងយ៉ាងក្រាស់ខ្មឹកលើអាកាសពីអគារសជាតិ។

ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះ ឬជនរងគ្រោះ ឬក៏ទំហំខូចខាតនោះទេ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធតស៊ូ ជាមួយអណ្ដាតភ្លើង៕