(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី០១ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៨៨, ៥១៣,២៦៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៤៥២,៩០០នាក់ និងជាសះស្បើយឡើងវិញ ២៥៣,៦៨៧,៧១៣នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥៥, ៦៩៦,៥០០នាក់ ស្លាប់ចំនួន ៨៤៦,៩០៥នាក់ និងជាសះស្បើយចំនួន ៤១,៥០២, ៧៣៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៨៦០,៧៨៥នាក់ ស្លាប់ចំនួន ៤៨១,២៣៥នាក់ និងជាសះស្បើយ ៣៤,២៦៦, ៣៦៣នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ២៨៧,៥២១នាក់ ស្លាប់ ៦១៩,១០៩នាក់ និងជាសះស្បើយ ២១,៥៦៧,៨៤៥នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖