(ប៉េកាំង)៖ រំលឹកពីឆ្នាំ២០២១ ការចុះត្រួតពិនិត្យការងារនៅតំបន់នានារបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន គឺផ្តោតសំខាន់លើការអភិរក្សប្រព័ន្ធអេកូឡូស៊ី។ ក្នុងនាមជាអ្នកអភិរក្សប្រទេសចិនដ៏ស្រស់ស្អាត តើពួកគេមានរឿងរ៉ាវតស៊ូបែបណានៅឆ្នាំ២០២១?

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ សីតុណ្ហភាពនៅកសិដ្ឋាន Saihanba ដែលស្ថិតនៅចម្ងាយ៤៥០គីឡូម៉ែត្រ ពីភាគខាងជើងក្រុងប៉េកាំង បានធ្លាក់ក្រោមសូន្យអង្សា។ ពេលព្រឹកព្រលឹម លោក Zhao Fuzhou អនុរក្សព្រៃឈើនិងភរិយាឈ្មោះ Chen Xiuling បានបង្ហូតលើកទង់ជាតិនៅឯអគារ Wanghai។ លោក Zhao Fuzhou និងប្រពន្ធរបស់គាត់បានរស់នៅបែបនេះ ជាមួយដើមឈើអស់រយៈពេល៣៨ឆ្នាំមកហើយ។

កាលពីខែសីហា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញមកដល់កសិដ្ឋាន Saihanba និងបានទៅសួរសុខទុក្ខក្រុមអនុរក្សព្រៃឈើជាពិសេស។ លោកស្រី Chen Xiuling និយាយថា «ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញលោក ប្រធានរដ្ឋមក។ ខ្ញុំមិននឹកស្មានថា លោកប្រធានរដ្ឋអាចអញ្ជើញមកទីនេះទេ។ នេះសបញ្ជាក់ឱ្យឃើញថា ការងាររបស់ពូកយើងមិនឥតប្រយោជន៍ទេ»

តាមទស្សនៈរបស់ លោក Zhao Fuzhou គឺ «អ្នកអភិរក្សព្រៃឈើគ្រប់រូបត្រូវដឹងច្បាស់អំពីសណ្ឋានដីភ្នំ ស្ថានភាពព្រៃឈើនិងស្ថានភាពផ្លូវ នៅក្នុងតំបន់ដែលឃ្លាំមើល បើមានស្ថានភាពខុសប្លែកអ្វី ត្រូវរាយការណ៍ឱ្យទាន់ពេលវេលា»

នៅឆ្នាំ២០២១ ប្តីប្រពន្ធចំណាស់នេះ មានរឿងដ៏គូរឱ្យរីករាយមួយ គឺកូនប្រុសដែលធ្វើការនៅទីភ្នាក់ងារពន្លត់អគ្គិភ័យនៅតំបន់ព្រៃនៅ Saihanba បានលាចេញពីភ្នាក់ងារពន្លត់អគ្គិភ័យ ហើយត្រឡប់ទៅជំរំព្រៃឈើវិញក្នុងតួនាទីជាអនុរក្សព្រៃឈើ និងបន្តធ្វើការបង្ការអគ្គិភ័យ។ ការការពារតំបន់បៃតងនេះ គឺជាបំណងប្រាថ្នាពេញមួយជីវិតរបស់លោក Zhao ។

កាលពីខែឧសភា ឆ្នាំ២០២១ លោក Zhao ដែលមានអាយុ ៦០ឆ្នាំ ត្រូវបានរោងចក្រអញ្ជើញឱ្យទៅធ្វើការឡើងវិញ ហើយបានបន្តយាមល្បាតនៅអគារ Wanghai។ លោក Zhao បាននិយាយថា ទោះបីជាគាត់ដល់អាយុចូលនិវត្តន៍ក៏ដោយ ប៉ុន្តែគាត់មិនអាចចាកចេញពីការងារដោយទុកចិត្តទេ បើគាត់មិនទាន់បណ្តុះបណ្តាលកូនសិស្សដ៏ល្អនោះ។

សម្រាប់ឆ្នាំ២០២២ លោក Zhao មាន «ក្តីប្រាថ្នាតូច» មួយគឺ «ខ្ញុំនឹងបណ្តុះបណ្តាលអ្នកយាមដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ នៅអំឡុងពេល២ឆ្នាំទៀត ហើយខ្ញុំអាចប្រគល់ការងារឱ្យគេបាន ។ ប្រសិនបើខ្ញុំបានរកឃើញអ្នកស្នងវេនដែលស័ក្តិសម ខ្ញុំគួរតែចូលនិវត្តន៍ហើយដើម្បីអប់រំចៅប្រុសទាំងពីរនាក់របស់ខ្ញុំ ដើម្បីឱ្យពួកវាត្រឡប់ទៅធ្វើការនៅកសិដ្ឋាន Saihanba ពេលធំដឹងក្តីដែលជាការចូលរួមចំណែកដល់ប្រទេសជាតិ»