(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ លោក ចូ បៃដិន៖ «យើងមានការងារបន្ថែមដែលត្រូវធ្វើ» ចំពោះមុខការរាតត្បាត «អូមីក្រុង» កាន់តែខ្លាំង

២៖ អ៉ីរ៉ង់ ផ្តោតសំខាន់លើការដកទណ្ឌកម្ម ខណៈកិច្ចចរចានុយក្លេអ៊ែរចាប់ផ្ដើមជាថ្មី

៣៖ អាមេរិក៖ CDC កាត់បន្ថយពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកឆ្លងកូវីដ-១៩ មិនមានរោគសញ្ញា មកនៅត្រឹម ៥ថ្ងៃ

៤៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បើកកិច្ចប្រជុំបក្ស ពិភាក្សាពីគោលនយោបាយក្នុងឆ្នាំ២០២១

៥៖ ទីបំផុតតុលាការមីយ៉ាន់ម៉ា ផ្តន្ទាទោសតារាល្បីឈ្មោះ «Paing Takhon» ដាក់ពន្ធនាគារ ៣ឆ្នាំ

៦៖ រដ្ឋមន្ត្រីការបរទេសស៊ីរី ចោទអាមេរិកថាកំពុងលួចធនធានប្រេងពីស៊ីរី និងដាក់ទណ្ឌកម្មដោយខុសច្បាប់