(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសពីការរកឃើញករណីឆ្លងកូវីដ១៩ក្នុងស្រុកថ្មីៗចំនួន ១៨២ករណី ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗនេះ ១៨០ករណីស្ថិតនៅខេត្ត Shaanxi និងខេត្ត Zhejiang និងខេត្ត Yunnan មួយករណីម្នាក់។

ក្រៅពីនេះមានករណីនាំចូលចំនួន២៧ករណីផងដែរ ដែលត្រូវបានរាយការណ៍នៅថ្ងៃនេះ។

គួរបញ្ជាក់ ប្រទេសចិនគិតត្រឹមថ្ងៃអង្គារនេះ មានករណីឆ្លងកូវីដ១៩ សរុបចំនួន ១០១,៤៨៦ករណី ក្នុងនោះអ្នកស្លាប់ចំនួន ៤,៦៣៦នាក់ និងអ្នកជាសះស្បើយចំនួន ៩៤,៥៧៥នាក់៕