(ពិភពលោក)៖ នៅថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ លោក ចូ បៃដិន ជំរុញឲ្យប្រជាជនអាមេរិកទៅចាក់វ៉ាក់សាំង ខណៈមេរោគ Omicron បានរាប់រង ៧៣% នៃចំនួនករណីកូវីដ-១៩ នៅអាមេរិកហើយ

២៖ នាយក WHO ប្រចាំទ្វីបអឺរ៉ុបព្រមាន៖ «ព្យុះមួយទៀត (អូមីក្រុង) កំពុងបោកបក់មកហើយ»

៣៖ មនុស្សច្រើនជាង ១.៣៨លាននាក់ រងផលប៉ះពាល់ដោយសារព្យុះទីហ្វុង Rai នៅហ្វីលីពីន

៤៖ បទវិភាគអន្តរជាតិ៖ អ្វីដែលហៅថា សេចក្តីថ្លែងការណ៍របស់ «សម្ព័ន្ធ Five Eyes» បានលាតត្រដាងយ៉ាងច្បាស់នូវពុតត្បុតរបស់ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនតូច ដែលមានចេតនាអាក្រក់ ក្នុងការបង្កភាពវឹកវរនៅហុងកុង

៥៖ កងទ័ពរុស្ស៉ីប្រុងជើងការរួចជាស្រេច ដើម្បីឆ្លើយនឹង «សកម្មភាពអមិត្ត» របស់លោកខាងលិច, នេះបើតាមលោក ពូទីន ព្រមាន

៦៖ មីយ៉ាន់ម៉ា៖ ក្រុមប្រដាប់អាវុធជនជាតិភាគតិច ចង់ឲ្យអន្តរជាតិជួយបង្កើត «តំបន់គ្មានការហោះហើរ» ខណៈការប្រយុទ្ធគ្នាកំពុងបន្តយ៉ាងក្តៅគគុក