(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៧៦, ៥៧៣,៩០៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៣៨៤,៦២៨នាក់ និងជាសះស្បើយឡើងវិញ ២៤៨,០១៦,៧៣១នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥២, ២៥៣,៨៤៨នាក់ ស្លាប់ចំនួន ៨៣០,៩៩០នាក់ និងជាសះស្បើយចំនួន ៤០,៨០១, ២៣២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៧៥៨,០៧៨នាក់ ស្លាប់ចំនួន ៤៧៨,០៦១នាក់ និងជាសះស្បើយ ៣៤,១៩៥, ០៦០នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ២១៩,៤៧៧នាក់ ស្លាប់ ៦១៧,៩៩១នាក់ និងជាសះស្បើយ ២១,៤១៤,៣១៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖